Voice of America
Voice of America
និស្សិត​បរទេស​ទន្ទឹង​រង់​ចាំ​​ទិដ្ឋាការ​​ដែល​មាន​ស្ថិរភាព​សម្រាប់​ការ​សិក្សា​របស់​គេ​ក្នុង​សហរដ្ឋ​អាមេរិក
            <description>និស្សិត​អន្តរជាតិ ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​ស្ថាន​ភាពនៃ​ការសិក្សា ​និង​អន្តោប្រវេសន៍​របស់​ខ្លួន​ មាន​ការ​ផ្លាស់​ប្តូរ​ក្រោមការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump នោះ​ បាន​លើក​ឡើង​ថា​ ពួក​គេ​សង្ឃឹម​ថា​ ការ​ស្នាក់​នៅ​និង​ការ​សិក្សា​របស់​គេ​ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​មាន​ស្ថិរភាព​ ក្រោម​ការ​ដឹកនាំ​របស់ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មីលោក Joe Biden ។
​និស្សិត​មួយ​រូប​មក​ពី​ប្រទេស​អ៊ុយក្រែន​ឈ្មោះ​ Roman Ivasiy (រ៉ូមែន​ អ៊ីវ៉ាស៊ី)​ ដែល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ Georgia State និយាយ​ថា​ ខ្ញុំ​ជឿ​ជាក់​ថា​ និស្សិត​អន្តរជាតិ​ ​នឹង​មាន​ស្ថិរភាពច្រើនក្នុង​ការ​សិក្សា​របស់​គេ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ពិសេស​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​ នៅ​ពេល​ដែលកម្មវិធី​សិក្សា​របស់​គេ​ភាគ​ច្រើន បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​វិញ។
ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​សាលារៀន និង​សាកលវិទ្យាល័យជា​ច្រើននៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ត្រូវ​បិទ​ទ្វារ​ ចាប់​តាំង​ពី​ខែ​មីនា​មក ដោយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ប្រឈមការ​បាត់​បង់​ទិដ្ឋាការ​សិក្សា​របស់គេ​ផង​ដែរ។​
និស្សិត​បរទេស កំពុង​ប្រឈមការ​ផ្លាស់ប្តូរ​គោល​ការណ៍នៃ​ទិដ្ឋាការ​សិក្សា​របស់​គេ​ក្នុង​ឆ្នាំ​នេះ​ ក្រោម​រដ្ឋបាលរបស់​លោក Trump ដោយ​ធ្វើឲ្យ​ប៉ះ​ពាល់​ និង​បង្កើត​ភាព​មិន​ច្បាស់​លាស់​ដល់​និស្សិត​បរទេស​រាប់​លាន​នាក់ ដែល​កំពុង​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក ថា​តើ​គេ​អាច​បន្ត​ការ​សិក្សា​នៅទី​នេះ​ ដោយ​គ្មានការអាក់​ខានឬ​យ៉ាង​ណា​នោះ។​ ​
កាល​ពី​ខែ​កញ្ញា​ ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​ បានស្នើ​ឲ្យ​មាន​គោល​ការណ៍​ថ្មី​មួយដោយ​ដាក់​កម្រិត​រយៈពេល​នៃ​ប្រភេទ​ទិដ្ឋាការ F ឬ J សម្រាប់​និស្សិត​បរទេស​ ឲ្យ​មាន​រយៈ​ពេល​តែ ៤​ ឆ្នាំ​ប៉ុណ្ណោះ ទោះ​បី​ជា​កម្មវិធី​សិក្សា​ជា​ច្រើនមានរយៈ​ពេល​វែង​ជាង​នេះ​ក៏​ដោយ៕
វិធី​កំណត់​ពិន្ទុ​ជាប់​ឬ​ធ្លាក់​ ត្រូវ​បាន​ប្រើប្រាស់​គ្រា​ដែល​ការសិក្សា​តាម​អនឡាញ​មាន​ភាព​រញ៉េរញ៉ៃ
            <description>ការផ្លាស់​ប្តូរ​ពី​ការ​សិក្សា​នៅក្នុង​ថ្នាក់រៀន ទៅ​តាម​អនឡាញ ​កំពុង​ជួប​ប្រទះ​ភាពច្របូក​ច្របល់​មួយចំនួន។ ដើម្បី​ជួយ​កាត់​បន្ថយ​ភាពច្របូក​ច្របល់​ទាំង​នោះ មហា​វិទ្យាល័យ​ជាង ​១៩០ នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រើ​ប្រាស់​វិធី​កំណត់​ពិន្ទុ​ដល់​សិស្ស ដើម្បី​អាច​ឲ្យ​ពួក​គេ​អាច​បត់​បែន​បាន។</description>