ពីបញ្ហាបង្ហោះបាឡុងយក្ស៖ ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនៃទំនាក់ទំនងអាមេរិកនិងចិន
កាលពីថ្ងៃទី១៥ មករា បាឡុងយក្សពណ៌សមួយត្រូវបានគេឃើញហោះលើតំបន់ឆ្នេរ Hainan ខេត្តដែនកោះនៅភាគអាគ្នេយ៍នៃប្រទេសចិន។ នៅថ្ងៃទី២៨ ខែមករា វាបានហោះចូលដែនអាកាសរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Alaskaហើយបន្តហោះទៅទិសខាងត្បូងចូលប្រទេសកាណាដា។ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ បាឡុងយក្សនោះបានហោះពាសពេញសហរដ្ឋអាមេរិក រហូតដល់ពេលវាត្រូវបានបាញ់កម្ទេចចោលដោយយន្តហោះចម្បាំងអាមេរិកមួយ នៅតំបន់ឆ្នេរនៃរដ្ឋ South Carolina។ ព្រឹត្តិការណ៍នេះបានបង្កឲ្យមានភាពតានតឹងជាថ្មីរវាងសហរដ្ឋអាមេរិកនិងចិន ក៏ដូចជារូបកំប្លែងជាច្រើនលើអ៊ិនធឺណិត។ វីអូអេពិនិត្យមើលនូវទំនាក់ទំនងដ៏រកាំរកូសក្នុងរយៈពេលជាង ៥០ ឆ្នាំរវាងសហរដ្ឋអាមេរិកនិងចិន៕
កម្មវិធីនីមួយៗ
-
០៨ មិនា ២០២៤
តើអ្វីទៅជា «Designated Survivor»?
-
០១ មិនា ២០២៤
តើថ្ងៃបោះឆ្នោតបឋម Super Tuesday ជាអ្វី?
-
១១ មករា ២០២៤
តើការបោះឆ្នោតបឋម Caucus នៅរដ្ឋ IOWA ជាអ្វី?