ការធ្វើពិធីបង្សុកូលដោយថ្មើរជើងនៅថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦នេះ កើតមាន ខណៈដែលអាជ្ញាធរជាង១០០នាក់ពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានរារាំង មិនឲ្យក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះដោយការបាញ់ប្រហារនោះ ធ្វើពិធីបង្សុកូលនៅក្បែរកន្លែងកើតហេតុ៕
កម្រងរូបភាព VOA៖ អាជ្ញាធរ រារាំងមិនឲ្យសង្គមស៊ីវិល ប្រារព្ធខួបនៃការបាញ់បាតុករលើផ្លូវវេង ស្រេង

១
ព្រះតេជគុណ លួន សូវ៉ាត នៅក្នុងដៃមានកាមេរ៉ានិមន្តដើរចេញពីផ្លូវវេង ស្រេង ដោយការបង្ខំពីក្រុមអាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០១៦។ (ដោយហ៊ុល រស្មី/VOA)

២
កម្លាំងសន្តិសុខ និងប៉ូលិសរុញព្រះសង្ឃពីក្រោយ ខណៈពេលដែលព្រះសង្ឃកំពុងនិមន្តដើរលើផ្លូវដួងងៀប២ នៅព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

៣
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA និងជាតំណាងកម្មករ ឈរនៅកណ្តាល ស្រែករកយុត្តិធម៌នៅក្នុងពេលដើរជាក្បួនតាមការបណ្តេញរបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

៤
ក្រុមប៉ូលីសត្រៀមទប់ស្កាត់ជាមួយអ្នកចូលរួមធ្វើពិធីបង្សុកូលនៅព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

៥
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន បន្ទាប់ពីការឈប់សម្រាកពីការដើរថ្មើរជើង នៅព្រឹកថ្ងៃអាទិត្យទី៣ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

៦
អ្នកស្រី អិន លក្ខិណា អង្គុយក្បែរស្វាមីរបស់អ្នកស្រី គឺលោក ហឹម សឿន ក្នុងពេលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងហាងលក់អាហារមួយស្ថិតតាមបណ្តោយផ្លូវដួងងៀប ២ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)