ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ភ្នំពេញ​ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​ឌីជីថល

ការ​ពិភាក្សា​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World Economic Forum) ឆ្នាំ២០១៧​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ ផ្តោត​សំខាន់​ច្រើន​លើ​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា។ វេទិកានេះ​ត្រូវបាន​ធ្វើឡើង​ពី​ថ្ងៃទី​១០​ដល់​១២ ​ខែ​ឧសភា​នេះ ក្រោម​ប្រធានបទ​ស្តីពី​ «យុវជន​ បច្ចេកវិទ្យា​ និង​ការរីក​ចម្រើន»។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា ក៏​បាន​លើក​ឡើង​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ ដែល​ជា​និន្នាសាកល​ផ្តោត​សំខាន់លើ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា។​ នៅ​ក្នុង​ថ្ងៃ​ទី២​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ គេ​សង្កេត​ឃើញ​មាន​ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ចូលរួម​ផងដែរ រួមទាំង​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte​ ផងដែរ។ យ៉ាងហោចណាស់ ​មាន​គណៈប្រតិ​ភូ​មក​ពី​វិស័យ​ឯកជន ​រដ្ឋាភិបាល​ អ្នក​សិក្សា​ស្រាវជ្រាវ​ និង​សង្គម​ស៊ីវិល​ ចំនួន​ប្រមាណ​ ៧០០នាក់​ មក​ពី​៤០​ប្រទេស​ បាន​មក​ចូលរួម​ក្នុង​វេទិកា​រយៈពេល​បីថ្ងៃ ​ដែល​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG