ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ប្រកាន់​ជំហរ​ទន់ភ្លន់​ដាក់​អ្នក​ដែល​ជំទាស់​ក្នុង​បក្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​សម រង្ស៊ី ​បាន​វិល​មក​គ្រប់គ្រង​គណបក្ស​សង្គ្រោះជាតិ​ឡើង​វិញ​ជា​ប្រធាន​ស្តី​ទី​ក្នុង​ពេលដែល​ប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា ​នៅ​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​និង​បើទោះបី​ជា​ក្រុម​អ្នក​គាំទ្រ​របស់​លោក​កឹម សុខា​ បាន​ជំទាស់​នឹង​ការ​សម្រេចចិត្ត​នេះ​ក៏ដោយ។ មុន​ពេល​ទទួល​យក​តំណែង​នេះ ​លោក​សម រង្ស៊ី​ ដែល​ជា​សហ​ស្ថាបនិក​គណបក្ស​បាន​ផ្ញើ​សារ​បង្រួប​បង្រួម​មួយ។ «ឱ្យ​យល់​ឱ្យ​ច្បាស់ ​ខ្ញុំ​ទទួល​យក​តួនាទី​នេះ​គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រកាន់​ជំហរ​ត្រជាក់​ ជំហរ​រួបរួម​ ជំហរ​ទៅ​រក​គេ​ ពីព្រោះ​ខ្មែរ​យើង​ជួនណា​ថា​ម៉េច​មិន​មក​រកខ្ញុំ​ ហើយ​ឱ្យ​ខ្ញុំ​ទៅរក​អ្នកឯង? ខ្ញុំ​សុខ​ចិត្ត​ទៅ​រក​អ្នក​ឯង​ចាប់​ពី​ពេល​នេះ​ទៅ‍»។​ ​សម្រាប់​ឆាកអន្តរជាតិ​គឺ​លោកសម រង្ស៊ី​ បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោកកឹម សុខា​ និង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ លោក ម៉ែន គឹមសេង​រាយការណ៍ពីទីក្រុង​អាត្លង់តា រដ្ឋជរចា

XS
SM
MD
LG