ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ​តំណាងរាស្រ្ត​អាមេរិក​ជំរុញ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​សប្តាហ៍​មុន ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​លោក​ Gregory Meeks ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ​ដើម្បី​ចូល​រួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ ហៅ​កាត់​ថា​ AIPA ​ ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វីអូអេ​ស្តី​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ អំពី​បញ្ហា​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នឹង​បញ្ហា​នៅ​ក្នុង​តំបន់​ផង​ដែរ។ តំណាងរាស្រ្ត​អាមេរិក​មួយ​រូប​បាន​ជំរុញ​ឲ្យ​កម្ពុជា​​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​ដើម្បី​រួចផុត​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក ​ទាក់​ទង​នឹង​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា ​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា​អាមេរិក។ ​តំណាងរាស្រ្ត​រូប​នោះ​ក៏​ស្នើ​ឲ្យ​កម្ពុជា​មាន​តម្លា​ភាព​ចំពោះ​អាមេរិក ​និង​ប្រជាជន​កម្ពុជា​លើ​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​អាមេរិក​សង្ស័យ​ថា​ ចិន​អាច​នឹង​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ ដើម្បី​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​ តទៅ​នេះ​សូម​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក ​ស៊ុន ណារិន​ ជាមួយ​សមាជិក​សភា​អាមេរិក​ដូច​តទៅ​នេះ៖

XS
SM
MD
LG