ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ម៉ាឡេស៊ី​ទទួល​ពាន​រង្វាន់​ស្ត្រី​ក្លាហាន​អន្តរជាតិ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​អ្នកសារព័ត៌មាន​ ដែល​សព្វថ្ងៃ​ជា​សមាជិក​ព្រឹទ្ធសភា​និង​ជា​​អ្នក​តំណាង​សហគមន៍​ជនពិការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​លោក​ស្រី Datuk Ras Adiba Radzi គឺ​ជា​ជ័យ​លាភី​ម្នាក់​ក្នុង​ចំណោម​ ១១ នាក់ ដែល​បាន​ទទួល​ពាន​រង្វាន់​​ស្ត្រី​ក្លាហាន​អន្តរជាតិ​​ (International Women of Courage Award) ប្រចាំ​ឆ្នាំ​​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី៨​ ខែ​មីនា។ កម្មវិធី​ប្រគល់​ពាន​រង្វាន់​​​ស្ត្រី​ក្លាហាន​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​សេតវិមាន។ នេះ​គឺ​ដោយសារ​តែ​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី​ Jill Biden ចង់​​លើក​ទឹកចិត្ត​ស្ត្រី​ដែល​មាន​ស្នាដៃ​ការងារ​ធំធេង​ដើម្បី​សង្គម​​មក​ពី​ជុំវិញ​ពិភពលោក​ ជាពិសេស​ចំពោះ«ភាព​ក្លាហាន ភាព​រឹងមាំ និង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ» នៅ​ក្នុង​កិច្ចការ​របស់​ពួកគេ​ដើម្បី​បុព្វហេតុ​សន្ដិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាព​យេនឌ័រ និង​បុព្វហេតុ​ផ្សេងៗ​ជាច្រើន​ទៀត។ កញ្ញា ទុំ ម្លិះ នៃ VOA ជូន​សេចក្ដីរាយការណ៍​អំពី​រឿង​នេះ ពី​បុរី​ New York ​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG