ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ «ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិចូលរួមគាំទ្រលោកសម រង្ស៊ី ជាប្រធានស្តីទីនៅក្នុងសន្និសីទ្ធពិភពលោកក្នុងទីក្រុងប៉ារីស»

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ ​ក្នុង​ពិភពលោក​ ​រួម​ទាំង​ ​សហភាព​អឺរ៉ុប​ ​អាមេរិក​ ​អូស្រ្តាលី​ជាដើម​ ​បាន​អះអាង​ថា​ ​មានតែ​លោក​សម​ ​រង្ស៊ី​ ​ដែល​ជា​សហ​ស្ថាបនិក​សង្គ្រោះ​ជាតិ​វិល​មក​ដឹកនាំ​គណបក្ស​ទេ​ ​ដែល​អាច​ផ្លាស់​ប្តូរ​ស្ថាន​កា​ណ៍​នយោបាយ​កម្ពុជា​បាន​ ​និង​តតាំង​ជាមួយ​គណបក្ស​កាន់អំណាច​រប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​ពេល​លោក​ ​កឹម​ ​សុខា​ ​ជា​ប្រធាន​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ ​ក្រោយពី​គណបក្ស​ត្រូវ​រំ​លោយ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​មានការ​ដោះលែង​លោក​ ​កឹម​ ​សុខា​ ​ឲ្យ​មានការ​រស់​ឡើ​វិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មានការ​បោះឆ្នោត​ឡើងវិញ​ ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី១១៨នាក់​ឡើងវិញ​ ​ប្រគល់​តំណែង​សភា​ ​ព្រឹទ្ធសភា​ ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​។​

XS
SM
MD
LG