ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា នឹង​រងគ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ ចាប់​ពី​ពេល​នេះ​រហូតដល់​ដើម​ឆ្នាំ​ក្រោយ


រូបឯកសារ៖ សត្វ​គោ​ឈរ​​នៅ​ទីវាល​​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល នៅ​​ថ្ងៃទី​១៣​ ខែ​ឧសភា​២០១៦។​​ ​(VOA)
រូបឯកសារ៖ សត្វ​គោ​ឈរ​​នៅ​ទីវាល​​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល នៅ​​ថ្ងៃទី​១៣​ ខែ​ឧសភា​២០១៦។​​ ​(VOA)

ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ផ្សេង​ទៀត នឹង​ទទួល​រងគ្រោះ​រាំងស្ងួតធ្ងន់ធ្ងរ​ខ្លាំង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​មករា​ ឆ្នាំ​២០២០ ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​ក្នុង​រដូវ​វស្សា​កន្លង​ទៅ​នេះ។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វៀង​ចន្ទ​ប្រទេស​ឡាវ បាន​ព្រមាន​ថា ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ នឹង​រង​ការ​វាយប្រហារ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នេះ ធ្ងន់ធ្ងរ​ជាង​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន បាន​រៀបរាប់​ថា គ្រោះ​រាំងស្ងួត​ដែល​បណ្ដាល​មក​ពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​នេះ គឺ​ដោយសារ​ការ​ធ្លាក់​ភ្លៀង​មូសុង​យឺត និង​ការ​ឈប់​ធ្លាក់​ភ្លៀង​មូសុង​នេះ​មុន​ពេល​កំណត់ ព្រម​ទាំង​មាន​បាតុភាព​អែលនីណូ ដែល​បង្ក​ឱ្យ​មាន​កម្ដៅ​និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី​ទៀត​ផង។

អ្នក​ជំនាញ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មួយ​នេះ បាន​និយាយ​ថា​ភាព​រាំងស្ងួត​នេះ អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ដំណាំ​ ​ផលិតផល​កសិកម្ម​នានា និង​កង្វះ​ទឹក​ប្រើប្រាស់៕

XS
SM
MD
LG