ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះជា​ការស្ទង់មតិ​នៅ​ឆ្នាំ​ទី​១​បង្ហាញ​ថា អ្នកគាំទ្រ​មាន​កម្រិត​ទាប តែ​អ្នក​បោះ​ឆ្នោត​នៅ​ជនបទ​នៅតែ​គាំទ្រ​លោកត្រាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន ចាត់​ទុក​ថា លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ គឺ​ជា​បុគ្គល​ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា។ ការ​កាន់​ដំណែង​ឆ្នាំ​ទី​១​របស់​លោក​ បាន​បញ្ចប់ ហើយ​ការ​ស្ទង់​មតិ​របស់​អង្គការ​ Gallup បង្ហាញ​ថា លោក​ត្រាំ បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ តិច​​ជាង​គេ​ក្នុង​​ចំណោម​ប្រធានាធិបតី​អាមេរិក​ទាំងអស់ ដោយ​មាន​ត្រឹម​ ៣៩%​ ប៉ុណ្ណោះ។ ប៉ុន្តែ​ អ្នក​បោះ​ឆ្នោត​ជា​ច្រើន​​នៅ​តាម​ទី​ជនបទ​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​តែ​គាំ​ទ្រ​លោក​ប្រធានាធិបតី។ ពួក​គេ​បាន​និយាយ​ថា​ ការ​ស្ទង់​មតិ គឺ​មិន​ត្រឹម​ត្រូវ​ ហើយ​អ្នក​នយោបាយ​ពី​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ រួមទាំង​បណ្តាញ​សារព័ត៌មាន​ កំពុង​ធ្វើ​ឲ្យ​លោក​ត្រាំ​ទន់​ខ្សោយ។ លោក​ Mike O'Sullivan​ បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ Lassen​ រដ្ឋ​ California​ ដែល​ជា​តំបន់​ជន​បទ​មួយ​ក្នុង​ចំណោម​តំបន់​ជន​បទ​ផ្សេង​ៗ​ទៀត​ ដែល​គាំ​ទ្រ​លោក​ត្រាំ។​ អ្នក​នាង​ ហុង​ ចិន្តា​ ជូន​សេច​ក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG