ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិភាគតិចនៅប្រទេសកេនយ៉ា ប្រឈមនឹងការបណ្តេញចេញពីទីកន្លែងធ្លាប់រស់នៅ និងបាត់បង់ដីធ្លី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ អំពីការបញ្ឈប់គម្រោងអភិរក្សរាប់លានដុល្លារអាមេរិក នៅភាគខាងលិចនៃប្រទេសកេនយ៉ា ដោយអះអាងថា មានការបំពានទៅលើក្រុមកុលសម្ពន្ធ រួមទាំងការសម្លាប់បុរសម្នាក់ ដែលត្រូវបានគេរាយការណ៍ នៅពាក់កណ្តាលខែមករា។ រដ្ឋាភិបាលបានដាក់ពង្រាយទាហានល្បាតបន្ថែមនៅតំបន់ព្រៃ Embobut នៅដើមឆ្នាំនេះ ដើម្បីបណ្តេញសមាជិកក្រុមសហគមន៍ Sengwer ពីដីដូនតារបស់ពួកគេ និងដើម្បីអភិរក្សព្រៃឈើ។ សហគមន៍នេះ បន្តរារាំងកិច្ចប្រឹងប្រែងក្នុងការតាំងទីលំនៅថ្មី។ លោកLenny Ruvaga រាយការណ៍ឲ្យ VOA ពីទីក្រុង Eldoret នៃប្រទេសកេនយ៉ា។ ហើយអ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG