ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ការរៀបចំថ្ងៃ៧ មករា នៃការដួលរលំរបបប៉ុល ពត

ទិវា៧ មករា ដែលជាខួបលើកទី៣៩ នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នឹងមកដល់នៅថ្ងៃអាទិត្យស្អែកនេះ។ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីនេះយ៉ាងអធិកអធម ដោយនឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ ច្រើនជាងឆ្នាំមុនៗ ប្រហែល៥ដង។ នេះបើយោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។ លោកបញ្ជាក់ថា កំណើនចំនួនអ្នកចូលរួមសម្រាប់ឆ្នាំនេះ ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋ មិនមែនដោយសារគណបក្សប្រជាជនកម្ពុជា ចង់គេងចំណេញនយោបាយនោះទេ។ ខាងក្រោមនេះជាកម្រងរូបភាព ដែលក្រុមការងារ VOA បានផ្តិតយកតាមបណ្តោយមហាវិថីនរោត្តម ឆ្ពោះទៅកាន់វិមានឯករាជ្យ និងមជ្ឈមណ្ឌលកោះពេជ្រ ដែលជាកន្លែងប្រារព្ធពិធី៕

XS
SM
MD
LG