ការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាននៅប្រទេសឥណ្ឌូនេស៊ី
ការយល់ដឹងពីតម្រូវការក្នុងការការពារ និងអភិរក្សបរិស្ថានធម្មជាតិ កំពុងតែកើនឡើងយឺតៗជាលំដាប់នៅជុំវិញពិភពលោក។ បណ្តាញក្នុងស្រុកបានទទួលការចាប់អារម្មណ៍ច្រើន ហើយអ្នកដែលបានចូលរួមក្នុងបណ្តាញនេះនិយាយថា ពួកគេមានអារម្មណ៍ល្អដែលមានចំណែកក្នុងសកម្មភាព ដែលផ្តល់អត្ថប្រយោជន៍នេះ។ លោកGeorge Putic នៃ VOA រាយការណ៍អំពីបណ្តាញថ្មីៗចំនួន ២ នៅប្រទេសឥណ្ឌូនេស៊ី។ អ្នកនាង លឹម ហ្គេចហៀង ជូនសេចក្តីប្រែសម្រួល៕