ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​ក្រុមហ៊ុន​បណ្តាញ​សង្គម​អាមេរិក​ប្តេជ្ញា​ទប់ស្កាត់​ព័ត៌មាន​ប្រឌិត​ដោយ​បរទេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហា​ក្រុមហ៊ុន​បណ្តាញ​សង្គម​អាមេរិក​ប្តេជ្ញា​ទប់ស្កាត់​ព័ត៌មាន​ប្រឌិត​ដោយ​បរទេស។ បណ្តា​​មហា​ក្រុមហ៊ុន​បណ្តាញ​សង្គម​នៅ​អាមេរិក​បាន​ទទួល​ស្គាល់​ថា ទីភ្នាក់ងារ​រុស្ស៊ី​នានា​បាន​ប្រើប្រាស់​បណ្តាញ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​និង​បង្ហាញ​ព័ត៌មាន​ប្រឌិត​ក្នុង​អំឡុងពេល​និង​ក្រោយ​ពី​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​ក៏​បាន​ប្តេជ្ញា​ថា នឹង​ទប់ស្កាត់​ការ​បំពាន​របៀប​នេះ​នៅ​ពេល​អនាគត។ លោក Michael Bowman នៃ VOA រាយការណ៍​ថា អ្នក​តំណាង​មក​ពី​ក្រុមហ៊ុន Facebook ក្រុមហ៊ុន Twitter និង​ក្រុមហ៊ុន Google បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អនុគណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា​កន្លង​ទៅ​នេះ ខណៈ​ដែល​អ្នក​តំណាងរាស្ត្រ​ពិចារណា​ទៅ​លើ​ការ​បង្កើត​ច្បាប់​មួយ​ដើម្បី​លើក​កម្ពស់​តម្លាភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ អ្នកនាង​ ហុង ចិន្តា ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG