ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាប្រើប្រាស់អំពើហិង្សាទៅលើផ្លូវភេទធ្វើជាយុទ្ធសាស្ត្របន្លាច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីទទួលបាននូវអ្វីដែលលោកហៅថាជា«របាយការណ៍ដែលអាចជឿជាក់បាន» ដើម្បីរាយការណ៍អំពីអំពើដ៏ឃោឃៅទាំងឡាយដែលកងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានប្រព្រឹត្តទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ អំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលកាលពីមុនត្រូវគេស្គាល់ថាជាភូមា លោក Tillerson បានជួបមេបញ្ជាការកងទ័ពប្រទេសមីយ៉ាន់ម៉ាហើយបានធ្វើសន្និសីទកាសែតរួមគ្នាជាមួយនឹងទីប្រឹក្សារដ្ឋលោកស្រី អង់សាន ស៊ូជី។ ទស្សនកិច្ចនេះបានធ្វើឡើងមុនពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍មួយដែលមាន៣៧ទំព័ររាយការណ៍ពីតំបន់ បានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានរំលោភបំពានផ្លូវភេទទៅលើស្ត្រីនិងក្មេងស្រីៗជាច្រើននាក់ ដែលពួកគេចាត់ទុកថាជាផ្នែកមួយក្នុងយុទ្ធនាការបោសសំអាតជាតិសាសន៍ទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅរដ្ឋ Rakhine។ អ្នកនាង Cindy Saine រាយការណ៍ពីក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG