ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ស.រ.អា៖ ការ​បោសសម្អាត​ក្រុម​ជនភាគតិច​កំពុង​កើតឡើង​ក្នុង​ប្រទេស​ម៉ីយ៉ាន់ម៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឲ្យ​រដ្ឋបាល​លោក Trump ប្រកាស​ថា​ វិធានការណ៍​បោស​សម្អាត​ជនជាតិ​ភាគតិច​ កំពុង​តែ​ធ្វើ​ឡើង​ប្រឆាំង​ក្រុម​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅក្នុង​ប្រទេស​ម៉ីយ៉ាន់ម៉ា។ ប្រទេស​ដែល​មាន​ ពលរដ្ឋ​ភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ភូមា​នេះ បាន​បង្កើន​ចំណង​ទាក់ទង​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក Michael Bowman នៃ VOA រាយការណ៍​ថា​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​ចាត់​វិធានការណ៍​តឹងរឹង​ជាង​មុន​ប្រឆាំង​ទៅ​នឹង​ការ​គាបសង្កត់​យ៉ាងឃោរឃៅ និង​ការ​រត់​ភៀសខ្លួន​របស់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​រាប់សែន​នាក់​ក្នុង​ប្រទេស​ម៉ីយ៉ាន់ម៉ា។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្ដី​ប្រែ​សម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG