ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ «ពិធី​ស្បថចូល​​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps»

ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បាន​ប្រព្រឹត្តទៅចំ​ពេលជាមួយនឹងការប្រារព្ធខួបលើកទី ១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt បាន​រៀប​ចំ​ពិធីស្បថដល់ជនជាតិអាមេរិក​ចំនួន ៧១ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១១ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជាកាលពី​ថ្ងៃសុក្រ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧។

អ្នក​ស័្មគ្រ​ចិត្ត​ត្រូវ​រៀនភាសា រៀនសូត្រពីបច្ចេកទេស និងវប្បធម៌រយៈពេល ២ ខែ ហើយ​បន្ទាប់​មក​ពួកគេ​នឹង​ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល ២ ឆ្នាំ​តាម​បណ្តា​ខេត្តខុស​ៗ​គ្នា​ចំនួន​១៧​ខេត្ត​។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសំរបខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសាខែ្មរ។

គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕

XS
SM
MD
LG