ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ល្ខោន​យីកេ​រឿង​ «កាកី»​ ​បង្ហាញ​ទស្សនៈថ្មីដល់អ្នក​​ទស្សនា​

ទស្សនៈ​ថ្មី​ចំពោះ​ការវាយ​តម្លៃ​លើ​តួអង្គ​កាកី​ ត្រូវបាន​លើក​យក​មក​សម្តែង​តាមរយៈ​ល្ខោន​យីកេ​ ​ដឹកនាំដោយ​ អ្នកស្រី​ អ៊ុយ លតាវណ្ណ ជា​គ្រូ​បង្ហាត់យីកេ ​នៃ​អង្គការ​សិល្បៈ​ខ្មែរអមតៈ នា​ពេលថ្មីៗ​នេះ។

​ស្នាដៃ​ដែល​ជា​ព្រះរាជនិពន្ធរបស់​ព្រះបាទ​អង្គឌួង​នេះ​ ត្រូវបាន​សម្តែង​ជា​សាធារណ​ឲ្យ​សិស្ស​ និស្សិតប្រមាណ​៣០០នាក់​ទស្សនា​ នា​ថ្ងៃ​សុក្រ​នៅឯ ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ដើម្បីបង្កើត​ឲ្យ​មាន​ឱកាស​ជជែក​ពិភាក្សា​ទៅលើ​អត្ថរស​ និង​អត្ថន័យ​នៃ​រឿង​ «កាកី» និង​ឥទ្ធិពល​នានា​មកលើ​សង្គម​ និង​ស្ត្រី។

« តួអង្គ​ «កាកី​» រងការ​ស្តី​បន្ទោស​ថា​ជា​ស្រី​មាន​ចិត្តងាយ​ សាវ៉ា​ រាយម៉ាយ​ និង​មានប្តីច្រើន​ ក៏​ប៉ុន្តែ​ពុំ​មាន​ជា​សំណួរ​ថា​តើ​តួអង្គ «ស្តេច​ព្រហ្មទណ្ឌ​ ស្តេចគ្រុឌ​ និង​គន្ធ័ន​»​ អាច​ជា​ដើមហេតុ​ធ្វើឲ្យ​«កាកី»​ទៅជា​បែប​នោះ ​ឬយ៉ាងណា?» នេះបើ​តាម​ការ​លើកឡើង​របស់​អ្នក​ដឹកនាំ​សម្តែង​ល្ខោន​យីកេ​រឿង​ «កាកី»​ អ្នកស្រី​ អ៊ុយ លតាវណ្ណ​ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ VOA។

XS
SM
MD
LG