ទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក បានកសាងកន្លែងរំឭកគុណូបការៈដល់វីរជននៅក្នុងទីក្រុងកំណើតរបស់ពួកគេ ដែលបានប្រយុទ្ធនិងពលីជីវិតក្នុងសង្គ្រាមរបស់អាមេរិក ចាប់តាំងពីបដិវត្តន៍អាមេរិកាំងឆ្នាំ១៧៧៦ រហូតដល់ជម្លោះដែលកំពុងបន្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងតំបន់មជ្ឈិមបូព៌ា។ នៅក្នុងរដ្ឋធានី Washington ក៏មានប្រារព្ធពិធីរំឭកគុណូបការៈនេះដែរ។ នៅក្នុងរដ្ឋធានី Washington ក៏មានកន្លែងរំឭកគុណូបការៈយុទ្ធជនពលីនេះដែរ។ អ្នកស្រី Faith Lapidus នៃ VOA រាយការណ៍រឿងនេះ នៅថ្ងៃប្រារព្ធពិធីរឭកគុណូបការៈយុទ្ធជនពលីនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕