ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន​ថ្ងៃ​នេះ

អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក Erdogan ថា ពួកគេ​បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​អង្គរក្ស​របស់​លោក​ប្រធានាធិបតី


សហរដ្ឋអាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​ពី​អំពើ​ហិង្សា​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នៅ​ខាង​ក្រៅ​ស្ថានទូត​តួកគី​ប្រចាំ​នៅ​រដ្ឋធានី Washington។ យ៉ាង​ហោច​​ណាស់​មាន​មនុស្ស​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​និង​១១នាក់​ទៀត​រងរបួស​ក្នុង​ការ​ប្រតាយប្រតប់​គ្នា​រវាង​បាតុករ​និង​មន្ត្រី​សន្តិសុខ​តួកគី។ ឧប្បទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​តួកគី​ Recep Tayyip Ergogan បាន​ជួបពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ដូណល់ ត្រាំ​នៅឯសេតវិមាន។ ក្រសួងការបរទេស​បាន​ចេញសេចក្តី​ថ្លែងការណ៍​ដែល​និយាយ​ថា​សហរដ្ឋ​អាមេរិក​គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ក្នុង​ការ​សម្តែង​មតិ​ដោយ​សេរី​និង​តវ៉ា​ដោយ​សន្តិវិធី។ វីអូអេ​ឋិត​នៅកន្លែង​កើតហេតុ​ហើយ​បាន​ស្តាប់​ដំណើរ​រឿង​នេះ​ដោយផ្ទាល់​ពី​ក្រុម​បាតុករ។ អ្នកស្រី Zlatica Hoke រាយការណ៍​អំពី​រឿង​នេះ។ ហើយ​លោក​ម៉ែន គឹមសេង ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG