ការពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់ច្រើនលើការរីកចម្រើនខាងបច្ចេកវិទ្យា។ វេទិកានេះត្រូវបានធ្វើឡើងពីថ្ងៃទី១០ដល់១២ ខែឧសភានេះ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលជានិន្នាសាកលផ្តោតសំខាន់លើការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ នៅក្នុងថ្ងៃទី២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គេសង្កេតឃើញមានប្រមុខដឹកនាំនៃប្រទេសអាស៊ានមួយចំនួនចូលរួមផងដែរ រួមទាំងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ផងដែរ។ យ៉ាងហោចណាស់ មានគណៈប្រតិភូមកពីវិស័យឯកជន រដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ចំនួនប្រមាណ ៧០០នាក់ មកពី៤០ប្រទេស បានមកចូលរួមក្នុងវេទិការយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃពុធកន្លងទៅនេះ៕
កម្រងរូបភាព៖ វេទិកាសេដ្ឋកិច្ចពិភពលោកនៅភ្នំពេញផ្តោតសំខាន់លើឧស្សាហកម្មឌីជីថល

១
វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់លើប្រធានបទ ស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

២
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាននៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៣
នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក Nguye Xuan Phucក្នុងកម្មវិធីបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៤
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាននៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៥
ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte ក្នុងកម្មវិធីបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

៦
លោក ឈាង វណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៧
លោក Joachim von Amsberg អនុប្រធាននៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផ្តល់បទសម្ភាសដល់ VOA អំពីទស្សនវិស័យរបស់ AIIB និងការរំពឹងរបស់លោកទៅលើសេដ្ឋកិច្ចក្នុងតំបន់អាស៊ី នៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៨
ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte ក្នុងកម្មវិធីបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៩
វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផ្តោតសំខាន់លើប្រធានបទ ស្តីពី «យុវជន បច្ចេកវិទ្យា និងការរីកចម្រើន» ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)