សេតវិមាន៖ លោក Flynn បានត្រូវសុំឱ្យចុះចេញពីតំណែងដោយសារគ្មានការទុកចិត្តលើលោកហើយមិនមែនដោយសារបញ្ហាផ្លូវច្បាប់ទេ
សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានសុំឱ្យលោក Michael Flynn ចុះចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ពីព្រោះលោកលែងទុកចិត្តលោក Flynn ទៀតហើយ ហើយមិនមែនដោយសារលោកបានធ្វើអ្វីខុសច្បាប់ឡើយ។ នៅពេលនេះរដ្ឋបាលអាមេរិកាំងបានទទួលស្គាល់ថាលោក Flynn បានធ្វើឱ្យលោកអនុប្រធានាធិបតីភាន់ច្រឡំអំពីការពិភាក្សារបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្សីប្រចាំស.រ.អា.។ សមាជិកខ្លះនៃសភាស.រ.អា. បានប្តេជ្ញាថា នឹងបើកធ្វើការស៊ើបអង្កេតមួយអំពីបញ្ហានេះ។ អ្នកស្រី Mary Alice Salinas អ្នកឆ្លើយឆ្លងព័ត៌មានរបស់VOAប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះ។ លោក ឈឹម សុមេធ ជូនសេចក្ដីប្រែសម្រួល៕