ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ត្រាំ ធ្វើការ​ផ្លាស់ប្តូរ​ដោយ​ច្របូកច្របល់​នៅ​ថ្ងៃ​ដំបូងៗ​របស់​លោក​ក្នុង​តំណែង​ជា​ប្រធានាធិបតី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចាប់តាំងពី​ការស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​មករា​មក លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ចាត់​វិធានការ​ផ្លាស់ប្តូរ​របៀប​វារៈ​របស់​លោក​យ៉ាង​ឆាប់​រហ័ស។ លោក​ប្រធានាធិបតី បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានា​ធិបតី​ដែល​មាន​គោល​បំណង​ចាប់ផ្តើម​យ៉ាង​ឆាប់រហ័ស​នូវ​ផ្នែក​សំខាន់ៗ​នៃ​គោលនយោបាយ​អាទិភាព​នៅ​ក្នុង​ប្រទេស​របស់​លោក។ ក៏ប៉ុន្តែ ចំណាត់ការ​របស់​លោក​ប្រធានាធិបតី Trump ដើម្បី​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍ ហើយនឹង​បន្ត​ស៊ើបអង្កេត​ការលួចបន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ទៅ អាច​ធ្វើ​ឲ្យ​មាន​ការខ្វល់ខ្វាយ​នៅ​ថ្ងៃ​ដំបូងៗ​នៃ​ការកាន់​តំណែង​ប្រធានាធិបតី​របស់​លោក។ លោក Jim Malone អ្នកយក​ព័ត៌មាន​ថ្នាក់​ជាតិ​របស់ VOAរាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG