លោក ដូណាល់ ត្រាំ ដៅលើគោលនយោបាយរបស់ស.រ.អាទាក់ទងនឹងបញ្ហាអាកាសធាតុនៅថ្ងៃទី១នៃការកាន់ដំណែងរបស់លោក
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មិនបានអែអង់ក្នុងការរៀបចំឡើងវិញនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាអាកាសធាតុនោះទេ ដោយលោកបានត្រួសត្រាយផ្លូវសម្រាប់ការសាងសង់បំពង់បង្ហូរប្រេងចំនួនពីរ។ ចំណាត់ការនេះ ជាផ្នែកមួយនៃការពង្រីកការខំប្រឹងប្រែងរបស់រដ្ឋបាលលោកត្រាំ ដើម្បីប្រែក្រឡាស់គោលនយោបាយរបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលបានយកបញ្ហាអាកាសធាតុប្រែប្រួលជាអាទិភាពកំពូលនោះ។ លោក Steve Baragona អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕