ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើក​ដៃ​ស្វាគមន៍​ដាក់​ពលរដ្ឋ​អាមេរិកាំង ខណៈពេល​ដែល​លោក​ដើរ​ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump និង​កូន​ប្រុសរបស់​អ្នក​ទាំងពីរឈ្មោះ Barron Trump នៅ​ក្នុង​ក្បួនព្យហយាត្រា នៅ​តាម​ដង​វិថី Pennsylvania Avenue នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

Live Blog៖ ពិធី​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍​ផ្សេងៗ​ជុំវិញ​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នៅ​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ការដើរហែរក្បួន និងព្យហយាត្រា​ចូលកាន់តំណែង​ប្រធានាធិបតី

​ក្រោយ​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃសុក្រ​ លោក​ប្រធានាធិបតី ត្រាំ នឹង​ចូលរួម​ក្នុង​ការ​ដើរ​ហែរ​ក្បួន និង​ព្យហយាត្រា​ប្រធានាធិបតី នៅ​តាម​ដង​វិថី Pennsylvania Avenue។

លោក ប៉ូច រាសី និង​កញ្ញា ស្រេង លក្ខិណា នៃវីអូអេ បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​វិមាន​រដ្ឋសភាអាមេរិក​កាលពី​ព្រឹក​ថ្ងៃសុក្រ ទី២០ ខែមករា​នេះ មុន​ពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិ​កទី៤៥​ជា​ផ្លូវការ។ សូម​ទស្សនាវីដេអូ​ដែល VOA បាន​ថត​ទុកដែល​ផ្សាយ​ផ្ទាល់​ជូន​តាមរយៈ​ហ្វេសប៊ុក​ដូច​តទៅ៖

នៅក្នុង​ចំណោម​ឯកសារ​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃនេះ រួម​មាន​សេចក្តី​ស្នើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​លោក​មេបញ្ជាការ James Mattis ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​អាមេរិក។ កាលពី​អាទិត្យ​មុន ​រដ្ឋ​សភា​អាមេរិក​បាន​សម្រួល​ឲ្យ​មាន​សេចក្តី​សម្រេច​ឲ្យ​លោក Mattis ចូល​កាន់​តំណែង ដោយ​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​លើកលែង​មួយ ដែល​អនុញ្ញាត​ឲ្យ​លោក Mattis ដឹកនាំ​ក្រសួងការពារ​ជាតិ Pentagon បើ​ទោះបី​ជា​លោក​បាន​ចូលនិវត្តន៍​តាំង​ពី​ឆ្នាំ​២០១៣​មក។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG