ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ របាយការណ៍​បង្ហាញ​ថា​ អំពើពុករលួយ​តាម​ច្រកព្រំដែន​កម្ពុជា​នៅ​តែ​​ខ្ពស់​ជាង​គេ

  • ម៉ែន គឹមសេង

គោលនយោបាយ​ពន្ធ​របស់​កម្ពុជា​ដែល​ទម្លាក់​មក​ទាប​បំផុត​បាន​នាំ​ឱ្យ​​មាន​លក្ខណៈ​ទាក់​ទាញ​​​ប៉ុន្តែ​អំពើ​ពុករលួយ​នៅ​តាម​ច្រក​​ព្រំដែន​ ការិយាធិបតេយ្យ និង​កង្វះតម្លាភាព​ជា​កត្តា​ចម្បងមិន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​ការរីកចម្រើន​តាម​សក្តានុពល​នៃ​ទីផ្សារ​ដែល​ខ្លួន​មាន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ឯកទេស​និង​របាយការណ៍​របស់​វេទិការ​សេដ្ឋកិច្ច​ពិភពលោក។​ លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​ល្អ​បាន​ស្នើ​ឡើង​ថា ការ​ប្រើ​ប្រាស់​តាម​អនឡាញ​ឬអ៊ីនធឺណិត​សម្រាប់​បំពេញ​បទ​គឺ​អាច​ជួយ​​​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន។ លោក​ទទួល​ស្គាល់​ពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​អនឡាញ​នេះ ប៉ុន្តែ​វា​មាន​គម្លាត​គ្នា​រវាង​ឆន្ទៈ​នយោបាយ​និង​ការ​អនុវត្ត​ជាក់​ស្តែង​ដោយសារ​តែ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​ល្បឿន​យឺត​ខ្លាំង​ដែល​ធ្វើ​ឱ្យ​​អ្នក​ជំនួញ​ធុញទ្រាន់​និង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ធម្មតា​ដែល​ជា​ប្រភព​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដដែល។ លោក​ក៏​បាន​បន្ថែម​ថា​កម្ពុជា​ត្រូវ​មាន​តុលាការ​ពាណិជ្ជកម្ម​មួយ​ដោយ​ឡែក​ដើម្បី​ជួយ​ដល់​ពាណិជ្ជករ​ផង​ដែរ​និង​​ដើម្បី​​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​មាន​លក្ខណៈ​ទាក់ទាញ​ព្រោះ​អវត្តមាន​នៃ​តុលាការ​នេះ​នាំ​ឱ្យ​ការ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ត្រូវ​ធ្វើឡើង​ដោយ​តុលាការ​ធម្មតា​ដែល​គេ​ដឹង​ថា​​មាន​ភាព​អយុត្តិធម៌​និង​ពុករលួយ។ របាយការណ៍​ថ្មី​របស់​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៦​ចេញផ្សាយកាលពីពេល​ថ្មីៗ​នេះ បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​បាន​ឈាន​ឡើង​ល្អ​ជាង​មុន​៤លេខ​មកដល់​លេខ​៩៨ក្នុង​ចំណោម​១៣៦​ប្រទេស។ ប៉ុន្តែ​អំពើ​ពុករលួយ​នៅតាម​ច្រក​ព្រំដែន​នៅ​តែ​ខ្ពស់ជាង​ប្រទេស​ថៃ ឡាវ និង​វៀតណាម។(ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៦ ធ្នូ ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG