ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាពVOA៖ សកម្មភាព​របស់​កីឡាករ​លោត​​ទឹក​ថ្នាក់​ជាតិ​ឆ្នើម​អាមេរិក​ដើម​កំណើត​ខ្មែរ ក្រោយពី​ទៅ​ដល់​កម្ពុជា

ក្រោយពី​ទៅ​ដល់​ប្រទេស​កម្ពុជា Jordan Pisey Windle បានបង្រៀន​បច្ចេកទេស​លោត​ទឹក​ដល់​កីឡាករ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៦ ហើយ​Jordan Pisey Windle សង្ឃឹម​ថា ខ្លួន​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​កំព្រា​ផ្សេង​ទៀត​នៅ​កម្ពុជា។

Jordan Pisey Windle ដែល​ជា​កុមារ​កំព្រា មាន​អាយុ​ទើប​តែ​២ឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​ដែលកីឡាករ​លោតទឹក​ដ៏​ឆ្នើម​រូបនេះ​ ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម​ជា​កូន​ដោយ​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺ​លោក Jerry Windle។ ក្រោយពី​ទៅ​ដល់​ប្រទេស​កម្ពុជា Jordan Pisey Windle បានបង្រៀន​បច្ចេកទេស​លោត​ទឹក​ដល់​កីឡាករ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៦ ហើយ ​Jordan Pisey Windle សង្ឃឹម​ថា ខ្លួន​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​កំព្រា​ផ្សេង​ទៀត​នៅ​កម្ពុជា។ Jordan Pisey Windleដែល​បច្ចុប្បន្ន​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង គឺជា​កីឡាករ​លោត​ទឹក​ថ្នាក់​ជាតិ​ម្នាក់​របស់​ក្រុម​កីឡាលោត​ទឹក​ថ្នាក់​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​ជាប់​លំដាប់​លេខ៥​ទូទាំង​ប្រទេស។ Jordan Pisey Windle បាន​ប្រកួត​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ជាច្រើន រួម​មាន​រង្វាន់​មេដៃប្រាក់ Olymic៕

XS
SM
MD
LG