ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្នុងអំឡុងពេលជិតមួយទសវត្សរ៍កន្លងទៅនេះ ការប្រែប្រួលអាកាសធាតុបាននិងកំពុងបង្កផលប៉ះពាល់ជាច្រើនដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ និងប្រជានេសាទនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកត្តាធម្មជាតិដើម្បីបង្កបង្កើតផលកសិកម្ម និងប្រមូលជលផលជាប្រចាំថ្ងៃ។ អ្នកយកព័ត៌មានឲ្យវីអូអេ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលជាតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដើម្បីរាយការណ៍អំពីហានិភ័យនិងផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ ខណៈភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិ និងការប្រែប្រួលអាកាសធាតុកំពុងកើនឡើងខ្លាំងនៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។ តទៅនេះគឺជាសេចក្តីរាយការណ៍ពិសេសជាអត្ថបទពណ៌នា និងវីដេអូដែលមាន ៣ភាគ៖ «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»។

XS
SM
MD
LG