ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនអន្តោប្រវេសន៍​មួយ​ក្រុម​ដែល​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ ដែល​ជា​ញឹកញាប់​ត្រូវគេ​មើល​រំលង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការជជែក​តទល់​អំពី​បញ្ហា​អន្តោប្រវេសន៍​នៅ​សហរដ្ឋ​អាមេរិក ភាគ​ច្រើន​ពាក់ព័ន្ធ​តែ​នឹង​បញ្ហា​ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​សញ្ជាតិ​អាមេរិក​ឡាទីន ដែល​ប្រឈម​នឹង​ការបញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ។ ក្រុម​មួយ ដែល​ជាញឹកញាប់​ត្រូវគេ​មើល​រំលង​នោះ គឺ​ក្រុម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ ១​លាន ៣សែន​នាក់​ដែល​មក​ពី​អាស៊ី។ ការចេញ​បញ្ជា​នីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​កាលពី​ពេល​ថ្មីៗ​នេះ អាច​ផ្តល់​ការលើកលែង​ទោស​បណ្តោះ​អាសន្ន ដែល​រារាំង​មិន​ឲ្យ​មាន​ការបញ្ជូន​ខ្លួន​ប្រមាណ​ជា​៤សែន​នាក់​នៃ​ជន​អន្តោប្រវេសន៍​អាស៊ី​ខុស​ច្បាប់​ទាំងអស់​នៅ​អាមេរិក​នេះ។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ផ្សេង​ទៀត​ជាច្រើន អនាគត​របស់​ពួកគេ​មិនមាន​ភាពប្រាកដ​ប្រជា​ទេ។ អ្នកស្រី Elizabeth Lee នៃ​វីអូអេ​រាយការណ៍​ពី​រដ្ឋ California ហើយ​នាង​ខ្ញុំ លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG