ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ព្រមាន​កម្មករ​រោងចក្រ​ឲ្យ​ឈប់​ធ្វើ​បាតុកម្ម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ដើម​ខែ​នេះ នៅ​ជាយ​ក្រុងរ៉ង់ហ្គូន កម្មករ​រាប់​ពាន់​នាក់​មិន​ចូល​ធ្វើ​ការ ដោយ​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ខែ​ទេ្វដង ការ​តម្លើង​ប្រាក់​ខែ​ក្រោយ​ពេល​ធ្វើការ​បាន​មួយ​ឆ្នាំ និង​ឲ្យ​មាន​ការត្រួត​ពិនិត្យ​ពី​ក្រុម​សហជីព។ តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក ភាពជាប់គាំង​នេះ មាន​ភាព​តាន​តឹង​ជាង​មុន ដោយសារតែ​ប៉ូលិស​បាន​ចូល​ទៅ​ទីកន្លែង​ដែល​ក្រុម​បាតុករ​អង្គុយ​នៅ​ហ្នឹង​មួយ​កន្លែង ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​មាន​ការរង​របួស​ទាំង​កម្មករ និង​ប៉ូលិស។ នា​ពេល​នេះ រដ្ឋាភិបាល​កំពុង​តែ​គំរាម​ថា ខ្លួន​នឹង​បង្ក្រាប​ក្រុម​បាតុករ​ជា​បន្ត​ទៀត។ លោក Steve Herman អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​វីអូអេ បាន​ចុះ​ពិនិត្យ​មើល​តំបន់​ឧស្សាហកម្ម​នៅ​ជាយ​ក្រុង​រ៉ង់ហ្គូន ដែល​បាន​ក្លាយ​ជា​តំបន់​មួយ​នៃ​ចលនា​សិទ្ធិ​ការងារ​នៅ​មីយ៉ាន់ម៉ា។ ហើយ​នាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG