ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១៦ តុលា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី អគ្គ​មេបញ្ជាការ​នៃ​កង​យោធា​អាមេរិក​ថ្លែង​ថា ជន​សកម្ម​ប្រយុទ្ធ Islamic State បាន​ផ្លាស់ប្តូរ​កលយុទ្ធ ដើម្បី​ជៀសវាង​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស។ ជនជាតិ​លីបេរីយ៉ា​អាមេរិកាំង​ព្រួយបារម្ភ​អំពី​ការរើសអើង​ប្រឆាំង​នឹង​សហគមន៍​របស់​គេ​នៅ​ទីក្រុង New York។ ភូមិ​ដាច់​ស្រយាល​នៅ​ក្នុង​ស្រុក Darru នៃ​ប្រទេស Sierra Leone ជា​ភូមិ​ដែល​​ជំងឺ Ebola រាត​ត្បាត​ខ្លាំង​ជាងគេ​បំផុត។ ភាពចម្រូងចម្រាស់​នៃ​ការពង្រីក​រោងចក្រ​ឧស្ម័ន នៅ​ទីក្រុង Lusby រដ្ឋ Maryland នៃ​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន នៅតែ​ជួប​ការលំបាក​ ទោះជា​មាន​កំណើន​កាងារ​នៅ​អាមេរិក។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា «face the music» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «The Best of Me»៕

XS
SM
MD
LG