ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១១ កញ្ញា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី អតីត​អភិបាល​រដ្ឋ Virginia លោក Bob McDonnell និង​ភរិយា ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ក្រុម​កីឡា Baltimore Ravens បាន​លុប​ចោល​កិច្ចសន្យា​មាន​ទឹក​ប្រាក់ ៣៥ លាន​ដុល្លារ​របស់​លោក Rice ក្រោយពី​លោក បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ក្រសួង​យុត្តិធ៌ម​ស.រ.អ. បាន​បើក​ការស៊ើបអង្កេត​មួយ​ខាង​សិទ្ធិ​ពលរដ្ឋ​លើ​អង្គភាព​ប៉ូលិស​នៅ​ក្នុង​ក្រុង Ferguson រដ្ឋ Missouri។ អ្នកធ្វើការ នៅ​ក្នុង​ភោជនីយដ្ឋាន​អាហារ​ចម្អិន​ឆាប់ fast food នៅ​សហរដ្ឋ​អាមេរិក តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ។ ការងារ​នៅ​អាមេរិក​កើន​ឡើង​ចំនួន​១​សែន​៤ម៉ឺន២​ពាន់ នៅ​ខែសីហា។ ពលរដ្ឋ​អាមេរិកាំងដើម​កំណើត​អាហ្វ្រិក ព្យាយាម​ផ្ញើរ​ឧបករណ៍​ទៅ​បណ្តា​ប្រទេស​អាហ្វ្រិក ដើម្បី​ជួយ​ក្នុង​ការ​កំចាត់​ការរាលដាល​ជម្ងឺ Ebola។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «make it two» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «Dolphin Tale 2»៕

XS
SM
MD
LG