ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពានរង្វាន់់​អហិង្សា​ធ្វើ​ឲ្យ​អ្នក​ស្រី​យ៉ោម បុប្ផា​មាន​កម្លាំង​ចិត្ត​ថែមទៀត​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់ដោះស្រាយ​ទំនាស់ដោយ​អហិង្សា​បាន​ប្រគល់​រង្វាន់​សមិទ្ធិផល​ឈាន​មុខ​ក្នុង​ការ​តស៊ូ​ដោយ​អហិង្សា​ជូន​លោក​ស្រី​យ៉ោម​បុប្ផា​សកម្មជន​ដីធ្លី​មក​ពី​តំបន់​បឹង​កក់​ចំពោះ​ការ​តស៊ូ​ទាមទារ​របស់​លោក​ស្រី​និង​សហគមន៍​ដើម្បី​បាន​សិទ្ធិ​រស់​នៅ​លើ​ដី​ធ្លី​ដែល​សហគមន៍​កាន់​កាប់​ជាយូរ​មក​ហើយ។ តំបន់​បឹងកក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រុម​ហ៊ុនឯកជន​អភិវឌ្ឍ​មជ្ឈមណ្ឌល​ទំនើប​និង​ផ្ទះល្វែង​ ប៉ុន្តែ​បាន​ផ្តល់​សំណង​តិចតួច​ដល់​អ្នក​ដែល​រស់​នៅ​ទីនោះ​ជាយូរ​មក​ហើយ។ ​លោក​ម៉ែន​គឹមសេង​នៃ​វីអូអេ​បាន​ជួប​សម្ភាស​លោកស្រី​យ៉ោម​បុប្ផា​ ​ក្នុង​ខណៈ​ពេល​ដែល​លោកស្រី​អញ្ជើញ​មក​ដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន៕

XS
SM
MD
LG