ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ២៤ មេសា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី ភាពជាដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ជា​សសរ​ស្តម្ភ​មួយ​របស់​លោក​អូបាម៉ា ក្នុងការភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​តំបន់​អាស៊ី។ ប្រទេស​ស៊ីរី​ប្រកាស​ថា នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី៣ ខែមិថុនា។ ពិព័រណ៍​បដិមា​សិល្បៈ​បុរាណ​របស់​អាស៊ី​អាគ្នេយ៍ នៅ​សារមន្ទីរ​សិល្បៈ​ទី​ក្រុង​New York សហរដ្ឋ​អាមេរិក។ មេរៀន​ដែល​អាមេរិក​ទទួល​បាន ២៥ឆ្នាំ​ក្រោយពី​ការដក​កងទ័ព​សូវៀត​ពី​ប្រទេស​អាហ្វហ្គានិស្ថាន។ មួយ​ឆ្នាំ​ក្រោយ​ការដាក់​គ្រាប់​បែក​ផ្ទុះ​នៅ​ក្បែរ​ទីផ្តាច់ព្រ័តរត់​ម៉ារ៉ាតុង មនុស្ស​ជាច្រើន​វិល​ត្រឡប់​ទៅ​ក្រុងបូស្តុន តែ​អ្នកខ្លះចងចាំ​នូវ​អនុស្សាវរីយ៍​ផ្អែម​​ល្ហែម​​​និង​ជូរចត់។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «hit the books» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «The Bears»៕

XS
SM
MD
LG