ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកល​វិទ្យាល័យ​​នាំកម្រិត​អប់រំ​នៅ​ស.រ.អា.​ទៅ​ប្រទេស​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គុណភាព​នៃ​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​កម្រិត​ទាប​។ មន្ត្រី​ក្រសួង​អប់រំ​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ខ្វះ​គ្រូ​ឧត្តម​សិក្សា​គឺ​ជា​កត្តា​ចម្បង​សម្រាប់​ធានា​គុណភាព​នៃ​ការ​អប់រំ​ក្នុង​ស្ថាប័ន​ឧត្តម​សិក្សាកម្ពុជា​​សរុប​ចំនួន​១០៥ និង​និស្សិត​ចំនួន​២៥​ម៉ឺន។ ទោះ​បី​ជា​មាន​ស្ថាប័ន​ឧត្តម​សិក្សា​ច្រើន​យ៉ាង​នេះក្តី ​ក៏នៅ​ពេល​ថ្មី​ៗ​នេះ​មាន​​ការបង្កើត​សាកលវិទ្យាល័យ​ថ្មី​មួយ​គឺ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេនា​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ទី​២៦ មិនា​ កន្លង​ទៅ​នេះ លោក អុឹម សុធារិទ្ធ នៃ​វីអូអេ ​បាន​ជួប​សម្ភាស​លោក​ ពុយ គា​ ទីប្រឹក្សា​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ អំពី​គោលបំណង​នៃ​ការ​បង្កើត​សាកល​វិទ្យាល័យ​នេះ និង​ទស្សនវិស័យ​សម្រាប់​អនាគត៕

XS
SM
MD
LG