ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ រូបថត​ប្រើ​ពន្លឺ​ពី​ចង្កៀង​ម៉ូតូ​ដើម្បី​បង្ហាញ​ទិដ្ឋភាព​ពេល​រាត្រី​នៅ​ក្នុង​ទីក្រុង

ពី​ថ្ងៃពុធ​ទី៩ ខែកញ្ញា ដល់​ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៥ នេះ ហាង​កាហ្វេ និង​វិចិត្រសាល Java Cafe and Gallery មាន​ការតាំង​ពិព័រណ៍​រូបថត​មួយ ដែល​មាន​ឈ្មោះ​ថា «រាត្រីក្នុងក្រុង» ឬ 'In the City by Night' ដែល​មាន​ដាក់​តាំង​រូបថត​ចំនួន​១៧​ផ្ទាំង។ រូបភាព​ទាំងនេះ ជា​ស្នាដៃ​ថត​របស់​លោក​ សុវណ្ណ​ ភីឡុង​ ដែលបានថត​នៅ​ពេល​យប់​ងងឹត​ ដោយ​ប្រើ​ពន្លឺ​ពី​ភ្លើង​ចង្កៀង​ម៉ូតូ​របស់​លោក​ ដើម្បី​ចាប់​យក​ទិដ្ឋភាព​ និង​ជីវិត​នៅ​ក្នុង​ទី​ងងឹត​នៃ​ទីក្រុង​ភ្នំពេញ​ មក​បង្ហាញ​តាម​វិធី​ប៉ិនប្រសព្វ​របស់​លោក ដោយ​មិន​មាន​ការរៀបចំ​ឥរិយាបថ​កម្មវត្ថុ​ជាមុន​ដើម្បី​ឲ្យ​ថតឡើយ។ លោក​ ភីឡុងជា​អ្នក​ថតរូប​ឯករាជ្យ​ម្នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ត្រូវ​គេ​ស្គាល់​ពី​ភាព​ច្នៃប្រឌិត​របស់​លោក​ក្នុង​ការ​ប្រើ​ពន្លឺដើម្បី​ថតរូប​ ដូចជា​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ ពន្លឺ​ពី​ចង្កៀង​រថយន្ត និង​អំពូល​ម៉ែត្រ​ជាដើម៕

XS
SM
MD
LG