ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព ៖ ការប្រកួត​បាល់ទាត់យុវជនអាស៊ាន​ U-16 កម្ពុជា​ - អូស្រ្តាលី

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​យុវជន​អាស៊ាន​ក្រោម​អាយុ​១៦​បាន​ឈាន​មក​ដល់​ការ​ប្រកួត​កាន់​តែ​ជក់​ចិត្ត​ ខណៈ​មាន​វត្ត​មាន​ក្រុម​មាឌ​ធំៗ​ អូស្ត្រាលី​អាយុ​ក្រោម​១៦​ឆ្នាំ​។ អ្នក​ចម្បាំង​ក្រុង​អង្គរ​ក្រោម​អាយុ​១៦​ឆ្នាំ​កម្ពុជា​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មាឌ​ធំ​កង់​ហ្គារ៉ូអាយុ​ក្រោម​១៦​ឆ្នាំ​អូស្ត្រាលី​ ក្នុង​លទ្ធផល​០​ទល់​នឹង​៤​។ ទោះ​បី​ជា​ការ​ប្រកួត​នេះ​រង​បរាជ័យ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់​ក្រុម​យុវជន​កម្ពុជា​បាន​ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ទស្សនិក​ជន​ ខណៈ​កម្ពុជា​នៅ​សល់​ឳកាស​ក្នុង​ការ​ឈាន​ទៅ​ការ​ប្រកួត​វគ្គ​បន្ត​។​

XS
SM
MD
LG