ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​​​ម្យ៉ាង​​​សម្លាប់​​​មនុស្ស​​​ជាង​​​៥​​​០០​​​នាក់​​​នៅ​​​អាហ្វ្រិក​​​ខាង​​​លិច


បុគ្គិល​​​សុខាភិបាល​​​កំពុង​​​សែង​​​សព​​​ជន​​​រងគ្រោះ​​​ដោយ​​​ជំងឺEbola​​​នៅ​​​ប្រទេសសេរ៉ាឡេអន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​​​​មិថុនា ​​​ឆ្នាំ២០១៤។​​​ (REUTERS/Umaru Fofana)
បុគ្គិល​​​សុខាភិបាល​​​កំពុង​​​សែង​​​សព​​​ជន​​​រងគ្រោះ​​​ដោយ​​​ជំងឺEbola​​​នៅ​​​ប្រទេសសេរ៉ាឡេអន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​​​​មិថុនា ​​​ឆ្នាំ២០១៤។​​​ (REUTERS/Umaru Fofana)

ចំនួនមនុស្ស​ស្លាប់​ដោយ​សារ​ការ​រាតត្បាតមេរោគ​ម្យ៉ាង​ឈ្មោះ អ៊ីបូឡា (Ebola) ​ក្នុង​តំបន់អាហ្វ្រិកខាង​លិច ​បាន​កើនដល់៥១៨​នាក់ហើយ។

​អង្គការ​សុខភាព​ពិភពលោក WHO ប្រាប់​ឲ្យ​ដឹង​ថា ​ចំនួន​មនុស្ស​ស្លាប់៣៧​នាក់ ​ដោយសារ​មេរោគ Ebola កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​រាយការណ៍​ថា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេសហ្គីណេ​ លីប៉េរីយ៉ា និង​ប្រទេស​សេរ៉ាឡេអន។

​ជន​សង្ស័យ​ជាអ្នក​ជំងឺ Ebola ម្នាក់​ក្នុង​ប្រទេសហ្គាណា ​បាន​ធ្វើតេស្ត​ឈាមអវិជ្ជមាន​ ​ក៏ប៉ុន្តែ​ប្រភព​ព័ត៌មានហ្គាណា​ប្រាប់​ឲ្យ​ដឹង​ថា ​បុរសជាជន​ជាតិអាមេរិកាំង​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ។

​អង្គការ WHO ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​រងគ្រោះ​ដោះមេរោគ Ebola ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច​ មាន​ទាំងអស់​ចំនួន​៨៤៤​ករណី​ហើយ។ ​អង្គការនោះ ​បានកត់សម្គាល​ថា ​គ្មាន​ករណី​មេរោគ​នោះ​ថ្មី​ក្នុង​ប្រទេសហ្គីណេទេ។

​ទីភ្នាក់​ងារ​របស់អង្គការ​សហប្រជាជាតិដដែល​នេះ​បាន​រាយការណ៍​ថា ករណីថ្មី​ចំនួន​១៦ ​មាន​នៅ​ក្នុង​ប្រទេសលីបេរីយ៉ា ​និង​៣៤​ករណីទៀតនៃ​ក្នុង​ប្រទេសសេរ៉ាឡេអន។

XS
SM
MD
LG