ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​គាំទ្រ​ភេវរកម្ម


ប្រធានាធិបតិ​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​គុយបា Raul Castro ចាប់​ដៃ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាមេរិក​ (Summit of the Americas) នៅ​ក្នុង​ក្រុង​ប៉ាណាម៉ា (Panama) ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃសៅរ៍ ទី​១១ ខែមេសា ឆ្នាំ២០១៥។
ប្រធានាធិបតិ​អាមេរិក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​គុយបា Raul Castro ចាប់​ដៃ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាមេរិក​ (Summit of the Americas) នៅ​ក្នុង​ក្រុង​ប៉ាណាម៉ា (Panama) ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃសៅរ៍ ទី​១១ ខែមេសា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ស.រ.អា.​បាន​ដក​ប្រទេស​គុយបា​ពី​បញ្ជី​ខ្មៅ​មួយ​ដែល​បាន​ចាត់​ទុក​ប្រទេស​កុម្មុយនិស្ត​នេះ​ថា​ជា​រដ្ឋ​មួយ​ដែល​បាន​ឧបត្ថម្ភ​ដល់​ភេរវកម្ម។ នេះ​ជា​ជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាន់​ការ​រៀបចំ​ឱ្យ​មាន​ចំណង​ទាក់ទង​គ្នា​ខាង​ការ​ទូត​ជា​ថ្មី​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​នេះ​នៅ​ក្រោយ​មាន​ភាព​មិន​ឈ្នះ​មិន​ចាញ់​ប្រាំ​ទសវត្សរ៍មក​នោះ។​

ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​គុយបា​ Raul Castro ​កាល​ពី​ខែមេសា​មក​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា បាន​ប្រកាស​អំពី​គោលបំណង​របស់​លោក​ក្នុង​ការ​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​ខ្មៅ​នោះ​នៅពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ឈាន​ជើង​ឆ្ពោះ​ទៅ​កាន់​ការ​បើក​បេសកកម្ម​ការ​ទូត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ក្រុង​ឡាហាវ៉ាន (Havana)។​សភា​ស.រ.អា.​មាន​រយៈពេល​៤៥ថ្ងៃ​ដើម្បី​ជំទាស់​នឹង​ចំណាត់ការ​នេះ​ ក៏​ប៉ុន្តែ​សភា​មិន​បាន​ប្រឆាំង​នឹង​វិធានការ​នេះ​ទេ។​

ជាមួយ​រយៈពេល​នៃ​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​នេះ​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃសុក្រ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. ​John Kerry ​បាន​ដក​ប្រទេស​ Cuba ​ចេញ​ពី​បញ្ជី​នេះ​ជា​ផ្លូវការ។ ស.រ.អា.​បាន​និយាយ​ថា​ខ្លួន​នៅ​មាន​ «កង្វល់​និង​ការ​ខ្វែង​គំនិត​ច្រើន​ជាមួយ​គោលនយោបាយ​និង​សកម្មភាព​ជាច្រើន​របស់​ប្រទេស Cuba»។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ប្រទេស​ជា​កោះ​នៅ​ជិត​ស.រ.អា.​នេះ​មិន​បាន​គាំទ្រ​ភេរវកម្ម​អន្តរជាតិ​ទេ​ក្នុង​រយៈពេល​៦ខែ​កន្លង​ទៅ​នេះ​ហើយ​បាន​ផ្តល់​ការ​ធានារ៉ាប់រង​ដល់​ស.រ.អា.​ថា​ខ្លួន​នឹង​មិន​គាំទ្រ​ភេរវកម្ម​ទេ​ក្នុង​ពេល​អនាគត​ដែល​ជា​លក្ខណៈ​វិនិច្ឆ័យ​ដើម្បី​ដក​ប្រទេស​គុយបា​ពី​បញ្ជី​ខ្មៅ​នេះ។​

ការ​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​ខ្មៅ​នេះ​អាច​ឱ្យ​ប្រទេស​នេះ​ចូល​ក្នុង​ផ្សារ​ហិរញ្ញវត្ថុ​សាកល​បាន​ច្រើន​ជាង​មុន ហើយ​អាច​ខ្ចី​ប្រាក់​ពី​អង្គការ​នានា​ដូចជា​ធនាគារ​ពិភពលោក​ជាដើម៕

XS
SM
MD
LG