ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖ ចំនួន​ជនចំណាកស្រុក​ជា​ប្រវត្តិសាស្ត្រ​បាន​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ានេ


ជនចំណាកស្រុក​កំពុង​រង់ចាំ​ចាកចេញ​ពី​នាវា​កងទ័ពជើង​ទឹក​របស់អៀកឡង់​ P31 L.E. Eithne នៅឯ​កំពង់​ផែ ​Catania នៃ​ប្រទេស​អ៊ីតាលី​ កាលពីថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០១៥។
ជនចំណាកស្រុក​កំពុង​រង់ចាំ​ចាកចេញ​ពី​នាវា​កងទ័ពជើង​ទឹក​របស់អៀកឡង់​ P31 L.E. Eithne នៅឯ​កំពង់​ផែ ​Catania នៃ​ប្រទេស​អ៊ីតាលី​ កាលពីថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០១៥។

របាយការណ៍​ថ្មី​មួយ​ពី​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រ​ជា​ជាតិ ​បង្ហាញ​ថា ​ជន​ចំណាក​ស្រុក​១៣៧.០០០នាក់ ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​មេឌីទែ​រ៉ានេ​រហូត​មក​ទល់​ពេល​នេះ​នៅ​ឆ្នាំ​នេះ ​ដែល​ជា​ការ​កើន​ឡើង​ចំនួន​៨៣​ភាគ​រយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។

ឧត្តមស្នងការ​ជាន់​ខ្ពស់ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ ​បាន​ចេញ​របាយ​ការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អឺរ៉ុប​កំពុង​រស់​នៅ​ជាមួយ​នឹង​វិបត្តិ​ជនភៀស​ខ្លួនដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ ​នៅពេល​ដែលជន​ចំណាក​ស្រុកទាំង​នោះ​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់ដើម្បី​ស្វះស្វែង​រកស្ថានភាព​រស់​នៅ​ហើយ​នឹងសេដ្ឋ​កិច្ចប្រសើរ​ឡើង​នៅ​តំបន់​អឺរ៉ុប។

ការកើន​ឡើង​នូវ​ចំនួន​ជន​ចំណាក​ស្រុក ​បាន​ធ្វើ​ឲ្យ​មាន​ការ​យ៉ាប់​យ៉ឺនខាង​ធន​ធាន​ដល់​តំបន់​អឺរ៉ុប ​ជា​ពិសេស​ប្រទេស​អ៊ីតាលី​និង​ក្រិក ​ដែល​ជា​កន្លែង​ឈប់​សំចត​លើក​ដំបូង​សម្រាប់​ជន​ចំណាក​ស្រុក​ជា​ច្រើន​ដែល​បាន​ឆ្លង​កាត់សមុទ្រ​នោះ។ ពីព្រោះតែ​ការ​កើន​ឡើងនូវ​ចំនួនជនចំ​ណាក​ស្រុក​នេះ ​របាយការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​កាន់​តែច្រើន​ឡើងៗ ​កំពុង​ស្លាប់​នៅ​តាម​ផ្លូវ មនុស្ស​ជា​ច្រើន​កំពុ​ង​ធ្វើ​ដំណើរតាម​ទូក​ដែល​ផ្ទុក​ទៅ​ដោយ​មនុស្សដែល​ឆ្លង​កាត់​សមុទ្រ​ពី​ប្រទេស​តួកគី​ឬ​តំបន់​អាហ្វ្រិក​ខាង​ជើង។​

អង្គការសហប្រជាជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​ចំណាក​ស្រុក​១.៨៦៧​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG