ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​ស្នើ​ឲ្យ​អនុវត្ត​ទៅ​តាម​បទ​ឈប់​បាញ់​ឡើង​វិញ​មុន​ពេល​​បើក​កិច្ចប្រជុំ​លើក​ក្រោយ


លោក Staffan de Mistura ដែល​ជា​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៦។
លោក Staffan de Mistura ដែល​ជា​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៦។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ស៊ីរី​បាន​ថ្លែង​ថា លោក​មាន​ផែនការ​នឹង​បើក​កិច្ចប្រជុំ​សន្តិភាព​មួយ​ទៀត​នៅ​សប្តាហ៍​ក្រោយ​នេះ ប៉ុន្តែ​លោក​ក៏​បាន​ស្នើ​ឲ្យ​អនុវត្ត​ទៅ​តាម​បទ​ឈប់​បាញ់​ឡើងវិញ មុន​ពេល​កំណត់​កាលបរិច្ឆេទ​ប្រជុំលើក​ក្រោយ​នេះ។

លោក Staffan de Mistura បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​បាន​ធ្វើ​សន្និសីទ​កាសែត​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​កិច្ច​ប្រជុំ​នេះ។ លោក​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​កាល​ពី​លើក​មុនៗបាន​ទទួលលទ្ធផល​ខ្លះ​ បើ​ទោះ​បី​ជា​មាន​ការ​កើនឡើង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក៏​ដោយ។ ​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ព្រមាន​ថា ទីក្រុង Aleppo ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី ​កំពុង​តែ​ជួប​វិបត្តិ​មនុស្សធម៌។

មាន​អំពើ​ហិង្សា​កើតឡើង ដោយ​រួម​បញ្ចូល​ទាំង​ការវាយប្រហារ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​កងកម្លាំង​ឧទ្ទាម​ទៅ​លើ​ផ្នែក​មួយ​ចំនួននៃ​ទីក្រុង Aleppo ​ដែលរដ្ឋាភិបាល​កាន់កាប់ ​ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​១៤​នាក់។ ​

ការ​វាយប្រហារ​ផ្លូវ​អាកាស​កាល​ពី​ល្ងាចថ្ងៃ​ពុធ​ទៅ​លើ​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​តំបន់​នៃ​ទីក្រុងAleppo ​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​២០​នាក់ ដោយ​រួម​មាន​ទាំង​បុគ្គលិកក្នុង​មន្ទីរពេទ្យ​នោះ​ចំនួន​៣​នាក់​ផង​ដែរ។ សេចក្តី​រាយការណ៍​មក​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ គឺ​ជា​អ្នក​ឯកទេស​ខាង​ព្យាបាល​ជំងឺ​កុមារ​តែ​ម្នាក់​គត់​នៅ​ក្នុង​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់​កាប់​នោះ ហើយ​ជន​រងគ្រោះ​ម្នាក់​ទៀត​គឺ​ជា​កុមារ។ កាកបាទ​ក្រហម​បាន​ឲ្យ​ដឹង​ដែរ​ថា មន្ទីរពេទ្យ​នោះ​គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​កាកបាទ​ក្រហម​ និង​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន៕

XS
SM
MD
LG