ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ទុយណេស៊ី​បាន​សម្លាប់​ជន​សង្ស័យ​ចម្បង​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​សារមន្ទីរ​


ជញ្ជាំង​សារមន្ទីរ​ Bardo ដែល​រង​ស្នាម​គ្រាប់​កាំភ្លើង​។ កង​កម្លាំង​ទុយណេស៊ី​បាន​សម្លាប់​ជន​សង្ស័យ​ចម្បង​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​សារមន្ទីរ​នោះ​។
ជញ្ជាំង​សារមន្ទីរ​ Bardo ដែល​រង​ស្នាម​គ្រាប់​កាំភ្លើង​។ កង​កម្លាំង​ទុយណេស៊ី​បាន​សម្លាប់​ជន​សង្ស័យ​ចម្បង​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​សារមន្ទីរ​នោះ​។

កង​កម្លាំង​សន្តិសុខ​ទុយណេស៊ី​និយាយ​ថា​ ពួកគេបាន​សម្លាប់​ជនជាប់សង្ស័យ​ខ្លាំង​ជាង​គេនៅ​ក្នុង​ការ​វាយ​ប្រហារដ៏ប្រល័យនៅ​ឯសារមន្ទីរដែល​បាន​យក​ក្រុម​អ្នក​ទេសចរ​បរទេស​ជា​ទី​ដៅ​នៃ​ការវាយ​ប្រហារ​ នៅ​ពេល​ដែលមនុស្ស​រាប់ម៉ឺននាក់​បាន​ដើរក្បួន​នៅ​តាម​វិថី​នានាក្នុង​រដ្ឋធានី​ដើម្បី​បរិហារ​រិះគន់​ភាព​ជ្រុល​និយម។​

ទីភ្នាក់ងារ​ព័ត៌មាន​ TAP របស់​រដ្ឋ​នៃប្រទេស​ទុយណេស៊ី បានផ្សាយ​ថា​ឈ្មោះ Abou Sakhr Lokman ជាមួយ​ជន​៨​នាក់ទៀត​បានត្រូវ​សម្លាប់​កាល​ពី​យប់ថ្ងៃ​សៅរ៍នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវកម្ម​មួយ​នៅ​ក្នុង​តំបន់​ Gafsa នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​អាល់ហ្សេរី។

ក្រុម​មន្ត្រី​បាននិយាយ​ថា ក្រុម​របស់​ Lokman ដែល​មានចំណង​ទាក់ទង​ជាមួយ​បណ្តាញ​ក្រុម​អាល់​កៃដា (al-Qaida) ក្នុង​ផ្នែកខាង​ជើង​នៃទ្វីបអាហ្វ្រិក បាន​ចាត់ចែង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃទី​១៨​ខែ​មីនា​នៅ​ឯ​សារមន្ទីរ Bardo ដែល​បានបណ្តាល​ឲ្យ​ក្រុម​អ្នក​ទេសចរ​បរទេស២១នាក់​ និង​ប៉ូលិស​ទុយណេស៊ី​ម្នាក់​ស្លាប់។

កាល​ពី​ថ្ងៃ​អាទិត្យ​ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​តា​មផ្លូវ​នានា​នៃ​ក្រុង Tunis ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ជ្រុលនិយម​នៅ​ក្នុង​ប្រទេស។​ក្រុម​មេដឹកនាំមកពី​ប្រទេស​មួយ​ចំនួន​ដោយមាន​រួមបញ្ចូល​ប្រទេស​បារាំង​ និង​ប្រទេស​អ៊ីតាលី​បាន​ចូល​រួម​ជាមួយ​ក្រុម​មេដឹកនាំ​ទុយណេស៊ី​ ក្នុង​ការ​ដើរក្បួន​ពី​មន្ទីរ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សង្កាត់ Bab Es-Saadoun ទៅ​កាន់​សារមន្ទីរ​ Bardo៕

XS
SM
MD
LG