ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អ៊ុយក្រែន​បី​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​​ជាមួយ​ក្រុម​ឧទ្ទាម​កាល​ពី​ថ្ងៃ​សុក្រ​


ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko ធ្វើទស្សនកិច្ច​នៅ​មហាវិទ្យាល័យ​យោធា​នៅ​ក្រុង​ Kiev កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ទាហាន​រដ្ឋាភិបាល​បី​នាក់បាន​ត្រូវ​សម្លាប់​ និងប្រាំពីរ​នាក់​ទៀត​បាន​ត្រូវ​របួសនៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុម​ទាមទារបំបែក​រដ្ឋ​នៅ​ប៉ែក​ខាងកើត​ប្រទេសអ៊ុយក្រែន​។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko ធ្វើទស្សនកិច្ច​នៅ​មហាវិទ្យាល័យ​យោធា​នៅ​ក្រុង​ Kiev កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ ទាហាន​រដ្ឋាភិបាល​បី​នាក់បាន​ត្រូវ​សម្លាប់​ និងប្រាំពីរ​នាក់​ទៀត​បាន​ត្រូវ​របួសនៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុម​ទាមទារបំបែក​រដ្ឋ​នៅ​ប៉ែក​ខាងកើត​ប្រទេសអ៊ុយក្រែន​។

កាល​ពី​ថ្ងៃសុក្រ ​ប្រទេស​អ៊ុយក្រែន​បាន​រាយការណ៍​អំពី​ការ​ស្លាប់​ដំបូង​នៃ​ក្រុម​ទាហានខ្លួននៅ​ក្នុង​ពេល​បី​ថ្ងៃក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Petro Poroshenko បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ឧទ្ទាម​គាំទ្រដោយ​រុស្សីនៅ​តែ​រំលោភលើកិច្ច​ព្រម​ព្រៀង​ឈប់បាញ់​គ្នា​មួយ​ដែល​ត្រូវ​បាន​សម្រេច​កាល​ពី​ពេល​មុន​ក្នុង​ខែនេះ។​

អ្នកនាំ​ពាក្យ​យោធា​អ៊ុយក្រែន​ម្នាក់​បាន​និយាយថា ទាហាន​រដ្ឋាភិបាល​បី​នាក់បាន​ត្រូវ​សម្លាប់​ និងប្រាំពីរ​នាក់​ទៀត​បាន​ត្រូវ​របួសនៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុម​ទាមទារបំបែក​រដ្ឋ​នៅ​ប៉ែក​ខាងកើត​ប្រទេស ដែលបង្ហាញ​ឲ្យ​ឃើញ​ភាព​មិន​មាំទាំ​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ។

នៅ​ក្នុងពិធី​ប្រគល់​សញ្ញាប័ត្រមួយដល់​ក្រុម​និស្សិត​នាយ​ទាហាន លោក Poroshenko​ បាន​មានប្រសាសន៍​ថា​ ក្រុម​យោធា​របស់​លោក​ប្រុងប្រៀបរូច​ជា​ស្រេច​ ដើម្បី​បញ្ជូន​អាវុធធុន​ធ្ងន់របស់​ខ្លួនទៅ​កាន់​បន្ទាត់​ជួរ​មុខ​ក្នុងប៉ែក​ខាង​កើត​នៃ​ប្រទេស​វិញ​ ប្រសិន​បើ​ភាព​ចលាចល​នៅ​តែមាន​តទៅទៀត​នោះ។លោក​បាននិយាយ​ថា កងទ័ព​អ៊ុយក្រែន​«ប្រុងប្រៀប​គ្រប់ពេល​វេលា​ដើម្បីតតាំងនឹង​ពួក​សត្រូវ»។​

មេដឹកនាំ​អ៊ុយក្រែន​រូបនេះបាន​ធ្វើ​ការ​លើក​ឡើង​ដូចនេះ ​នៅ​ពេល​ដែល​ប្រទេស​អ៊ុយក្រែន​បន្ត​ដក​អាវុធ​ខ្លួន។

នៅ​ក្នុង​ការ​សន្ទនា​មួយ​តាម​ទូរសព្ទ​ជាមួយ​លោកស្រី Angela Merkel អធិការបតី​នៃ​ប្រទេសអាល្លឺម៉ង់​កាលពី​ថ្ងៃ​សុក្រ​ លោក​ Poroshenko ក៏​បាន​សម្តែង​ការ​គាំទ្រ​ដល់​បេសកកម្ម​រក្សា​សន្តិភាព​របស់​សហភាព​អឺរ៉ុប​ក្នុង​ប្រទេសអ៊ុយក្រែន​ផង​ដែរ៕

XS
SM
MD
LG