ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Assad​ បើក​ចំហ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ជាមួយ​ស.រ.អា.


រូបថតឯកសារ៖ ប្រធានាធិបតី​ស៊ីរី Bashar Assad (ស្តាំ) និយាយ​ជាមួយ​ប្រេសិត​អង្គការ​សហប្រជាជាតិ​ Staffan de Mistura ក្នុង​ទីក្រុង​ដាម៉ាស់ កាលពីថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៤។
រូបថតឯកសារ៖ ប្រធានាធិបតី​ស៊ីរី Bashar Assad (ស្តាំ) និយាយ​ជាមួយ​ប្រេសិត​អង្គការ​សហប្រជាជាតិ​ Staffan de Mistura ក្នុង​ទីក្រុង​ដាម៉ាស់ កាលពីថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៤។

ប្រធានាធិបតី​ស៊ីរី Bashar al-Assad​ បាន​និយាយ​ថា​ លោក​មាន​ការ​បើក​ចំហ​សម្រាប់​ឲ្យ​មាន​ការ​សន្ទនា​គ្នា​មួយ​ជាមួយ​ស.រ.អា. ក៏ប៉ុន្តែ​ថា ​ការ​សន្ទនា​គ្នា​នេះ​ត្រូវ​តែ​«ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយជា​មួយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CBS ​លោកAssad​ បាន​ឆ្លើយ​តបនឹង​ការ​អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​ថា ​ស.រ.អា.​ត្រូវ​តែ​និយាយ​ជាមួយ​ប្រធានាធិបតី​ស៊ីរី​ដើម្បី​ជួយ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក ​Assad ​បាន​និយាយ​ប្រាប់​ CBS​ ថា រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​សេចក្តី​ថ្លែងការណ៍​តែ​មួយ​មុខ​ហើយ​គ្មាន​អ្វី​«ជាក់​ស្តែង​ទេ»អំពីរបៀប​ដោះ​ស្រាយ​ផ្នែក​នយោបាយ​របស់​ស.រ.អា.​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ស៊ីរី។​ លោក​បាន​និយាយ​ថា​ ក៏ប៉ុន្តែ​ជា​គោលការណ៍​«ការ​សន្ទានា​គ្នា​គឺ​ជា​អ្វី​មួយ​មាន​ភាព​វិជ្ជមាន​ហើយ​យើង​នឹង​បើក​ចំហ​ដល់​ការ​សន្ទនា​ណាមួយ​ជាមួយ​នរណាម្នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អា.​ផងដែរ​ ទាក់​ទង​នឹង​អ្វី​ក៏​ដោយ​ ​ដោយ​ផ្អែក​លើ​ការ​គោរពគ្នា​ទៅ​វិញ​ទៅ​មក»។

មេដឹក​នាំ​ស៊ីរី​រូប​នេះ​បាន​និយាយ​ថា​ នៅ​ពេល​នេះ​មិន​ទាន់​មាន​ការ​ទាក់​ទង​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​ស.រ.អា.​និង​ស៊ីរី​ទេ។​ ប្រទេស​ទាំង​ពីរ​នេះ​បាន​ផ្អាកទំនាក់​ទំនង​ខាង​ការទូត​កាល​ពី​ឆ្នាំទៅមិញ។

ជា​យូរ​មក​ហើយ​ រដ្ឋបាល​របស់​លោក​ អូបាម៉ា​ បាន​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​នយោបាយ​មួយ​តាម​រយៈ​កិច្ច​ចរចា​គ្នា​អំពី​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២សែន​១ម៉ឺន​នាក់​ស្លាប់​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយអង្គការ​ Syrian Observatory for Human Rights៕

XS
SM
MD
LG