ថ្ងៃព្រហស្បតិ៍, 24 មេសា 2014

វិទ្យុ / សំឡេង​ជំនាន់​ថ្មី

ចំណូល​ផ្ទាល់​ខ្លួន​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​និរន្តរភាព​អង្គការ​សង្គមស៊ីវិល

កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។
កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។
កែប្រែ​​​ទំហំ​​​អក្សរ - +
វ៉ាស៊ីនតោន៖ អង្គការ​សង្គម​ស៊ីវិល​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី និង​កំពុងអភិវឌ្ឍ។ លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មី ​(ហេឡូវីអូអេ) ប្រចាំខែ​ នៃ​វីអូអេ យ៉ាង​ដូច្នេះ។ លោក សុធី​ក៏​បាន​បន្ថែម​ថា នៅ​ក្នុង​បរិបទ​កម្ពុជា ឥទ្ធិពល​ និង​សមត្ថភាព​របស់​សង្គមស៊ីវិល​នៅមាន​កម្រិត​ ហើយ​នេះ​មួយ​ផ្នែក​ក៏​ដោយសារ​តែ​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ពឹង​ផ្អែកហួស​ប្រមាណ​លើ​ជំនួយ​បរទេស។ ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នាំ​ឲ្យ​ដំណើរការ​របស់​អង្គការ​មិន​សូវ​មាន​ស្ថិរភាព និង​និរន្តរភាព។

លោក​សុធី​ពន្យល់​ថា៖ «ជំនួយ​បរទេសផ្តល់​បញ្ហា​ដល់​អង្គការ​សង្គមស៊ីវិល ដោយ​សារ​នៅ​ពេល​ដែល​ម្ចាស់​ជំនួយ​មាន​បញ្ហាហិរញ្ញ​វត្ថុ​ខ្លួន​ឯង ពួក​គេ​បាន​ផ្អាក​ជំនួយ ឬ​បង្វែរ​គម្រោង​ទៅប្រទេស​ផ្សេងៗ​ដូច​ជា​នៅ​ទ្វីបអាហ្វ្រិក។ នេះ​នាំ​ឲ្យ​អង្គការ​ខ្លះ​ត្រូវ​បិទ​ទ្វារ​ និង​អង្គការ​ខ្លះ​ត្រូវ​រក​វិធី​ផ្សេងៗ​ដើម្បី​រក​ចំណូល»។

លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។
x
លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។
លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។
ក្នុង​ន័យ​នេះ​ដែរ​ បណ្ឌិត អ៊ា សុផល ដែល​ជាសាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំ​ម្នាក់​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា Aid Dependence in Cambodia: How Foreign Assistance Undermines Democracy (ជំនួយ​បរទេស​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យដោយ​របៀប​ណា)  ​បានប្រាប់​វីអូអេ​ នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ដោយ​ឡែក​មួយថា ​ជម្រើស​មួយ​ក្នុង​ចំនួន​ចំណោម​ជម្រើស​ដែល​លោក​បាន​ផ្តល់​ដល់​រដ្ឋាភិបាល​ដែល​ស្ទើរ​តែដួល​រលំ ហើយ​ពឹងពាក់​តែលើ​ជំនួយ​បរទេស​សម្រាប់ការចំណាយ​គឺតួនាទី​ដ៏​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​អំពី​ភាព​ទន់​ខ្សោយ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ។

លោក អ៊ា សុផល បន្ថែម​ថា៖ «កត្តា​មួយ​ទៀត​នោះ​គឺ​ពង្រឹង​សមត្ថភាព​នៃ​អង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​ ពីព្រោះអង្គការសង្គម​ស៊ីវិល​ផ្តល់​គណនេយ្យភាពទាក់​ទង​នឹង​ការ​ធានា​ថា​ ការ​បំពាន​ពី​សំណាក់​អាជ្ញាធរ​មិន​ហួសហេតុ​ពេក។ យើង​ដឹង​ថា សង្គម​ស៊ីវិល​នៅ​កម្ពុជា​ខ្សោយ​ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​គេ​ខ្លាំង​ ផ្តល់​លទ្ធភាព​ និង​បង្កើន​សមត្ថភាព​ដល់​គេ»។

ទោះបី​ជាមាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួនអំពីផលប៉ះពាល់​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ចំពោះ​បេសកម្ម និង​គោលដៅ​របស់​អង្គការ​សង្គម​ស៊ីវិល លោក​ឃៀង សុធី​ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​នៃ​វីអូអេ​ថា លទ្ធផល​ការ​ស្រាវជ្រាវ​របស់​លោកបង្ហាញ​ថា​ យុទ្ធសាស្ត្រ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​របស់​អង្គការ​សង្គមស៊ីវិល​គឺ​ជា​កត្តា​វិជ្ជមាន​ក្នុង​ការ​រក្សានិរន្តរភាព​ហិរញ្ញវត្ថុ និង​ឯករាជ្យភាព​របស់​ខ្លួន៕

តើអ្នកយល់​យ៉ាង​ណា​ចំពោះ​ទស្សនៈវាគ្មិន?
វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
រៀប​មតិ​តាម​លំដាប់
មតិ
     
ដោយ: Ang Cheatlom ពី: Preah Vihear, Cambodia
05.03.2013 17:37
I agree with above statement because NGO needs sustainability and independence to support changing society of Cambodia.


ដោយ: រី សុធា ពី: កំពង់ធំ
23.02.2013 00:07
ប្រែពីភាសាEnglishមកភាសាខ្មែរ នៅសៀវភៅ AID DEPENDENCE IN CAMBODIA


ដោយ: រី សុធា ពី: កំពង់ធំ
23.02.2013 00:01
លោកបណ្ឌិត អៀង សោផល ខ្ញុំបាទសូមជំរាប់បាត!
លោកបណ្ឌិតខ្ញុំចំណាប់អារម្មជាមួយនិងសៀវភៅរបស់លោកណាស់តែគួរអោយស្តាយខ្ញុំមិនសូវចេះEnglishទេ ប្រសិនបើលោកមានចំណាប់អារម្ភណ៌និងប្រជាពលរដ្ឋខ្មែរអោយដឹងអំពីខ្លឹមសារក្នុងសៀវភៅនេះសូមលោកជួមប្រែសៀវភៅនេះជាភាសាខ្មែរដែរបានទេ? ហើយលោកដាក់លក់នៅទីផ្សាយកម្ពុជាអោយបានទូលំទូលាយផង។តាមពិតមានប្រជាពលរដ្ឋយើងច្រើនណាស់ដែលចាញ់បោកប្រជាប្រថុទរបស់ថ្នាក់ដឹកនាំសព្វថ្ងៃនេះ រឿងលុយបានមកពីណាគាត់មិនដឹងទេ តែសព្វថ្ងៃនេះបើព្រៀបធៀបនិងជំនាន់ដើមខុសគ្នាមែនចំពោះការរីកចំរើនខាងសកម្ភារៈប្រើប្រាស់ គាត់មិនបានគិតទៅពេលខាងមុខនោះទេ ជាពិសេសនិស្សិតរៀនគ្រាន់តែរៀនមិនចាបអារម្មណ៌រឿងនេះឡើយ ព្រោះខ្វះពត៌មានដែលធ្វើអោយពួកគាត់ចាប់អារម្ភណ៌

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ខ្មែរ​មួយ​ក្រុម បង្កើត​ក្រុម​តន្ត្រី​មួយ ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រាi
X
21 មេសា 2014
និស្សិត​ខ្មែរ​បួននាក់​​​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ក្រុម​ឈ្មោះ​ថា «សហគមន៍​ដើម្បី​កូន​ខ្មែរ» ដើម្បី​រៃ​អង្គាស​ប្រាក់​ទៅ​ជួយ​ក្មេង​កំព្រា។ លោក អ៊ឹម ​សុធារិទ្ធ​នៃ​វីអូអេ ​សន្ទនា​តាម​រយៈប្រព័ន្ធ Skype ជាមួយ​កញ្ញា​រដ្ឋា សុផានី ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​តន្ត្រី​នេះ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ខ្មែរ​​វ៉ាស៊ីនតោន​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរi
X
អ៊ឹម សុធារិទ្ធ
17 មេសា 2014
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​រដ្ឋ​ផ្សេងៗ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​វត្ត​ពុទ្ធិការាម​​នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland ដោយ​មាន​ការ​រៀបចំ​ពិធី​សាសនា​និង​ការ​សម្តែង​សិល្បៈ​ផ្សេងៗ។ លោក អឹុម សុធារិទ្ធ នៃ​វីអូអេ​រាយការណ៍​អំពី​រឿង​នេះ។

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Out of the question មិន​អាច​ទៅ​រួច​ទេi
X
21 មេសា 2014
នៅ​ពេល​ដែល​យើង​និយាយ​ឃ្លា​ថា «out of the question» គឺ​មាន​ន័យ​ថា មិន​បាន​ទទួលការ​អនុញ្ញាតិ ឬ ថា​វា​មិន​អាច​ទៅ​រួច​ទេ ដូច្នេះ​សូម្បី​តែ​គិត ក៏​មិន​បាច់​គិត​ដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​ប្រិយមិត្ត​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook និង Youtube របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ការស្តារ​ឡើង​វិញ​ផ្នែក​ឧស្សាហកម្ម​កសិកម្ម​ហ្វីលីពីន​ក្រោយ​ព្យុះ​សង្ឃរាi
X
21 មេសា 2014
កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ ទៅ​ព្យុះ​សង្ឃរា Haiyan បំផ្លាញ​ប្រទេស​ហ្វីលីពីន។ ផ្នែក​មួយ​ចំនួននៃ​ប្រទេស​នេះ កំពុង​ត្រូវ​បាន​ស្តារ​ឡើង​វិញ​។ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជា​ង​គេ​បំផុត គឺ​កសិករ ដែល​ផល​ដំណាំ​ដូង​របស់​ពួកគេ​ជិត​ពាក់​កណ្តាល​ត្រូវ​បាន​បំផ្លាញ។ លោក ជឹង ប៉ូជីន សូម​ជូន​សេចក្តី​រាយការណ៍​របស់​លោក Jason Strother ស្តី​អំពី​ការខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ឧស្សាហកម្ម​កសិកម្ម​ដូង​នេះ​ឡើង​វិញ​នៅ​ហ្វីលីពីន៕