ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​រុស្ស៊ី​ពង្រឹង​កិច្ច​សហការ​និង​ពិភាក្សា​ពី​ប្រាក់​បំណុល


លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ស្តាប់​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Dmitry Astakhov/Sputnik, Government Pool Photo via AP))
លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ស្តាប់​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Dmitry Astakhov/Sputnik, Government Pool Photo via AP))

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ និង​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​Dmitry Medvedev បាន​ពិភាក្សា​ទ្វេ​ភាគី​ជាច្រើន​រួម​ទាំង​បញ្ហា​ប្រាក់​បំណុល​ ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​១៩៨០​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ និង​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​Dmitry Medvedev បាន​ពិភាក្សា​ទ្វេ​ភាគី​ជាច្រើន​រួម​ទាំង​បញ្ហា​ប្រាក់​បំណុល​ ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​១៩៨០​ដែរ។

កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ីជាង​១.៥០០​លាន​ដុល្លារ​ដោយ​ភាគ​ច្រើន​ ដោយ​ការ​ទិញ​សម្ភារៈកាល​ពី​អតីតកាល។ រហូត​មក​ទល់​ពេល​នេះ​កម្ពុជា​ពុំ​ទាន់​មាន​លទ្ធភាព​សង​នៅ​ឡើយ​ទេ។

បើ​តាម​ការ​អះអាង​ជា​សង្ខេប​របស់​លោក ​អ៊ាង សុផល្លែត ​អ្នក​នាំ​ពាក្យ​នៃ​កិច្ច​ប្រជុំ​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ​លោក​បាន​ថ្លែង​ថា​ ការ​ពិភាក្សា​ទាក់​ទង​នឹង​រឿង​បំណុល​មាន​ភាព​វិជ្ជមាន​ខ្លាំង។

«ពាក់ព័ន្ធ​នឹង​បញ្ហា​បំណុល​ក៏​បាន​លើក​ឡើង​ផង​ដែរ ​ហើយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នឹង​ធ្វើការ​ពិភាក្សា ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាច​ទទួល​យក​បាន​ទាំង​សង​ខាង»។

ក្រុម​មន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​រុស្ស៊ី​លុប​ចោល​បំណុល​ ដែល​កម្ពុជា​ជំពាក់​ទាំង​អស់​តែ​រុស្ស៊ី​បាន​បដិសេធ។ មន្ត្រី​កម្ពុជា​ក្រោយ​មក​ធ្លាប់​បាន​អះអាង​ជា​ឯកតោ​ភាគី​ថា​ រុស្ស៊ី​បាន​ព្រម​លុប​ចោល​៧០​ភាគរយ​នៃ​បំណុល​ទាំង​នោះ។

ក្រៅពី​សម្តែង​ការ​អរគុណ​ដល់​រុស្ស៊ី​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា​ក្រោយ​ពេល​របប ខ្មែរក្រហម​បាន​ដួល​រំលំ​មក នៅ​ក្នុង​កិច្ច​ប្រជុំ​ដដែល​នោះ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជំរុញ​ដល់​ភាគី​រុស្ស៊ី​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផ្នែក​ទេសចរណ៍​ ការ​ហោះហើរ​ត្រង់​ វិនិយោគ​ផ្សេងៗ​ ផ្តល់​អាហារូប​ករណ៍​ដល់​និស្សិត​កម្ពុជា​ ហើយ​នឹង​ទិញ​អង្ករ​រួម​នឹង​វាយនភ័ណ្ឌ​កម្ពុជា​ផងដែរ។

លោក​ អ៊ាង សុផល្លែត​ បាន​បន្ថែម​ទៀត​ថា៖

«ជាការ​ឆ្លើយ​តប​ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី បាន​គោរព​ជម្រាប​ ជូន​សម្តេច​ថា​ ឯក​ឧត្តម​សូម​ឯកភាព​ទាំងស្រុង​លើ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​សម្តេច​អគ្គ​សេនាបតីតេជោ»។

លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​បញ្ចប់​ទស្សនកិច្ច​បីថ្ងៃ​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុជា​នៅថ្ងៃ​អង្គារ​នេះ​ក្រោយ​ពីបាន​ចូលរួមក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រាប់​ទាំង​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេវកម្ម​ កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​រួបរួម​រុស្ស៊ី កិច្ច​ព្រម​ព្រៀង​ផ្នែក​វិស័យ​ព័ត៌មាន​ជាតិ ​និងវិស័យ​វិនិយោគទុន​មួយ​ចំនួន។

បើ​តាម​ការ​អះអាង​របស់​លោក​ គង់ ភោគ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ​វិញ ​បាន​អះអាង​ថា​យុទ្ធសាស្ត្រ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ជាមួយ​ប្រទេស​ក្នុង​តំបន់​ហាក់​ដូច​ជា​ថយ​ខ្លាំង​យូរ​ហើយ ​ដោយ​មិន​អាច​ប្រៀបធៀប​នឹង​មហា​អំណាច​ផ្សេងៗ​ទេ។​ ការណ៍​នោះ​គឺ​ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ និង​ធនធាន​ធ្លាក់​ចុះ។​ តែ​ថ្មីៗ​ប្រទេស​រុស្ស៊ី​ហាក់​ដូចជា​ខិតខំ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ រួម​ទាំង​កម្ពុជា​ផង​ដែរ។

«និយាយ​ទៅយើង​ឃើញ​ថា​ ការ​កើន​ឡើង​របស់​ប្រទេស​រុស្ស៊ី​មិន​ត្រឹមតែ​មក​ប្រទេស ​កម្ពុជា​ទេ ​តែ​មក​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​វា​ស្រប​ពេល ​ដែល​មាន​សមា​ហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង។ ​អញ្ចឹង ​រុស្ស៊ី​ក៏​គាត់ចង់​ទាញ​យក ​សារៈ​ប្រយោជន៍​នៃការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ និង​វិនិយោគ​ឲ្យ​បាន​ស៊ី​ជម្រៅ​ ហើយ​នឹង​ទូលំទូលាយ​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត។​ ដូច្នេះ​វា ​ពុំមែន​ជារឿង​មួយ​ដែល​ប្លែក ដែល​ថា​តួនាទី​ និង​វត្តមាន​របស់​រុស្ស៊ី​ឃើញ​មាន​ការ​កើនឡើង​នៅ​ក្នុង​តំបន់»។

លោក​បាន​បន្ត​ថា ​កត្តា​សំខាន់​មួយ​ដែល​រុស្ស៊ី​ភ្ជាប់​ទំនាក់​ទំនង​ឡើងវិញ​ជាមួយ​កម្ពុជា ​និង​ក្នុង​តំបន់​នេះ ​គឺដោយ​សារតែ​រុស្ស៊ី​ទំនង​ជា​ប្រឹង​ប្រែង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី និង​ប្រទេស​ក្នុង​តំបន់ ​ជាពិសេស​វិនិយោគ​ និងសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​ ដែល​ត្រៀម​ធ្វើសមា​ហរណកម្ម​ឲ្យ​ទៅ​ជា​ទីផ្សារ​រួម​មួយ​នៅ​ដំណាច់​ឆ្នាំ២០១៥​ខាង​មុខ​នេះ៕

XS
SM
MD
LG