ប័ណ្ណសារ

អង្គការ​រូមធូរីដ​ជំរុញ​ការ​បោះពុម្ព​សៀវភៅ​កុមារ

ភ្នំពេញ៖ អង្គការរូមធូរីដ​ (Room To Read )កម្ពុជា ដែល​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​និពន្ធ និង​អ្នក​គូរ​រូបភាពវ័យ​ក្មេង និង​អ្នក​អាជីព​សរុបចំនួន​៣១​នាក់ កាល​ពី​ថ្ងៃ​អង្គារ ប្រយោជន៍​ដើម្បី​ឲ្យ​អ្នកនិពន្ធ និង​វិចិត្រករ​ទាំងនេះសរសេរ​រឿង និង​គូរ​រូប​គំនូរ​សម្រាប់​សៀវភៅ​អាន​របស់​កុមារ។

វគ្គ​បណ្តុះ​បណ្តាល ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​ធ្វើឡើងក្នុង​គោលបំណង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​និង​បោះ​ពុម្ពផ្សាយ​បន្ថែម​ទៀត​នូវ​សៀវភៅ​អាន និង​សៀវភៅ​រឿង​រូបភាព​សម្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ លោក​កាន់​ កាល់​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ រូមធូរីដ​កម្ពុជា បាន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​យ៉ាង​ច្រើន​នូវ​សៀវ​ភៅ និង​សម្ភារៈ​បម្រើ​ដល់​ការ​សិក្សា​ផ្សេងៗ​សម្រាប់​កុមារ​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​ធនធាន​អ្នកនិពន្ធ និង​អ្នក​គូរ​រូបភាព​សៀវភៅ​រឿង​សម្រាប់​កុមារ​នេះ​ឡើង។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​សិក្សា​របស់​យើង​ បើ​យើង​ប្រៀបធៀប​ក្នុង​តំបន់ យើង​នៅ​មាន​ការ​ទន់​ខ្សោយ​ច្រើន​ ហើយ​មួយ​ចំណែក​នៃ​ការ​ខ្វះ​ខាត​នេះ​ វា​ផ្សារ​ភ្ជាប់​ទៅ​នឹងកង្វះ​ខាត​សៀវភៅ​សម្រាប់​អាន​ អញ្ចឹង​ហើយ​បាន​ជាយើង​រៀប​ចំ​ឲ្យ​មាន​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​និពន្ធ​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សៀវភៅ​សម្រាប់បម្រើ​ឲ្យ​ការ​អាន​របស់​ក្មេង​ហ្នឹង​ វា​មាន​លក្ខណៈ​សម្បូរ​បែប»។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា កុមារ​ភាគ​ច្រើនសិក្សា ឬ​អាន​តែ​តាម​សៀវភៅ​សិក្សា​គោល​របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ប៉ុណ្ណោះ ដោយសារ​តែ​កង្វះ​ខាតសៀវភៅ​អំណាន​បន្ថែម​ និង​សៀវភៅ​រឿង​រូបភាព​ផ្សេងៗ​សម្រាប់​កុមារ​នៅក្នុង​ថ្នាក់​បឋម​សិក្សា។

សៀវភៅ ឬ​សម្ភារៈ​បម្រើ​ដល់​ការ​សិក្សា​ផ្សេងទៀត​សម្រាប់​កុមារ​ ដែល​មាន​ស្រាប់​ភាគច្រើន​ត្រូវ​នាំ​ចូល​ពី​បរទេស និង​សរសេរ​ជា​ភាសា​បរទេស​សម្រាប់​លក់​នៅ​លើ​ទីផ្សារ ក៏​ប៉ុន្តែ​មានគ្រួសារ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ​ ដែល​មាន​លទ្ធភាព​ទិញ​សៀវភៅ និង​សម្ភារៈ​ទាំងនេះ​សម្រាប់​កូន​ៗ​របស់​ពួកគេ។

លោក​កាន់​ កាល់ នាយក​អង្គការរូមធូរីដ​កម្ពុជា មានប្រសាសន៍​ថា ការ​បណ្តុះ​បណ្តាល​អ្នក​និពន្ធ និង​វិចិត្រករ​ខ្មែរ​ ដើម្បី​ជំរុញ​ឲ្យ​មានការ​សរសេរ និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​សម្រាប់​កុមារ​ឲ្យ​ច្រើន​ថែម​ទៀត​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​កុមារ​ចាប់ផ្តើម​ចូលចិត្ត​សៀវភៅ និង​មាន​ទម្លាប់​នៃ​ការ​អាន​តាំង​តែ​ពី​តូចៗ​ទៅ។ លោក​បន្ត​ទៀត​ថា៖

«ទម្លាប់​នៃ​ការ​អាន​នេះ​សំខាន់​ណាស់​ ព្រោះ​នៅ​ពេល​ដែល​យើង​រៀន​ទៅដល់​វិទ្យាល័យ ទៅដល់មហាវិទ្យាល័យ​ ការ​អាន​គឺជា​ចំណែក​មួយនៃ​ការសិក្សា។ អញ្ចឹង​ប្រសិន​ជា​យើង​ខ្សោយ​ក្នុង​ការ​អាន​យើង​ឃើញ​ថា និស្សិត​របស់​យើង ពេល​ចេញ​ទៅ​រៀន​នៅ​ស្រុក​ក្រៅ គឺ​គាត់​តែង​មាន​បញ្ហា​មួយ​ក្នុង​ការ​អាន។ អញ្ចឹង​ហើយ​បាន​ជាកិច្ចការ​នេះ យើង​មិន​អាច​ចាប់ផ្ដើម​ពី​ពេល​ដែល​សិស្ស​រៀន​នៅ​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​ទេ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​បឋម​ទៅ ចេញ​ពី​ថ្ងៃ​ដំបូង​ទៅ​ដើម្បី​ជា​ទម្លាប់»។ អង្គការ​រូមធូរីដ​កម្ពុជា​ដែល​ធ្វើការ​ងារ​ជំរុញ​ឲ្យ​មាន​ការ​អាន​សម្រាប់​កុមារ​ បានបណ្តុះ​បណ្តាល​អ្នកនិពន្ធ និង​អ្នក​គូររូប​ បាន​ចំនួន​សរុប​ជាង​៨០​នាក់​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ដើម្បី​អភិវឌ្ឍ​សៀវភៅ​រឿង​រូបភាព​សម្រាប់​កុមារ​នេះ»។

លោក​ហេង​ ឧត្តម អ្នកនិពន្ធ​វ័យក្មេង​មា្នក់​ដែល​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល ខាង​ការ​សរសេរ​រឿង​សម្រាប់​កុមារ​នេះ បាន​ប្រាប់ឲ្យ​ដឹង​ថា​ លោក​មាន​ទស្សនៈ​វិស័យ​មួយ​ចង់​ឲ្យ​កុមារ​ចាប់ផ្តើម​ស្រលាញ់​ការ​អាន​តាំង​ពីតូច ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជា​យុវជន​និងយុវតី​ដែល​ចូលចិត្ត​អាន​សៀវភៅ និង​ប្រកប​ដោយ​ចំណេះ​ដឹង​នៅ​ពេល​អនាគត។ លោក​និយាយ​ថា៖

«កុមារ​គឺជាទំពាំង​ស្នង​ឫស្សី​មួយ សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​នា​ពេល​អនាគត។ អញ្ចឹង​ ខ្ញុំ​ក៏​កំណត់​ចក្ខុវិស័យ​មួយ​ក្នុងពេល​អនាគតគឺ​អភិវឌ្ឍ​ការ​អាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង។ ពេល​ដែល​កុមារ​អាន​អញ្ចឹង​ទៅ បន្ទាប់​មក​គេ​នឹង​ទៅ​ជា​យុវជន​ដែល​មាន​ចំណេះ​ដឹង និង​ធនធាន​មនុស្ស​មួយ​សម្រាប់​អនាគត​កម្ពុជា»។

លោកស្រី​ ទន់​ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ ​យុវជន និង​កីឡា មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា បើ​ទោះ​ជា​មាន​សៀវភៅ​សិក្សា​របស់​ក្រសួង​អប់រំ​ហើយ​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​កុមារ​អាន​បន្ថែម​ដែរ។ ប៉ុន្តែ​លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាធារណ​ជន​ទូទៅ​ត្រូវ​តែ​រួមគ្នា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​នេះ ជាពិសេសគឺ​ព្យាយាម​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រជាជន និង​កុមារខ្មែរ​ដែល​មិន​សូវ​ចូលចិត្ត​អាន ឲ្យ​ងាក​មក​នាំ​គ្នា​អានឲ្យ​ដូច​ទម្លាប់ជន​បច្ចឹម​ប្រទេស ឬ ប្រជាជាតិ​ជិត​ខាង​មួយ​ចំនួនរបស់​ខ្លួន​វិញ។ លោក​ស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖

«អញ្ចឹង​យើង​យល់​ហើយ​ ដឹង​ហើយ​ យើង​នាំគ្នា​អនុវត្ត​ធ្វើ​ ដើម្បី​រុញ​ឲ្យ​មាន​ទម្លាប់​អាន​នៅក្នុង​កុមារភាព​ទៅ​រហូត​ដល់​គេ​ចោល​អំណាន​អត់​បាន​។ យើង​ឃើញ​ជនជាតិ​គេ​ ទោះបី​ដើរ​លេង​ ទោះបី​ទំពា​ស្ករ​គ្រាប់​ ទោះបី​ដេក​នៅ​មាត់​សមុទ្រ​ក៏​គេ​អាន​ដែរ​ រឿង​អី​បាន​ជា​គេ​ចេះ​ទម្លាប់​នេះ?»។

កញ្ញាសារ៉ា ស្ទូវត (Sarah Stewart) អ្នក​សម្របសម្រួល និង​ជា​ជំនួយការ​កម្មវិធី​បោះ​ពុម្ព​សៀវភៅ​របស់​អង្គការរូមធូរីដ (Room To Read) ប្រចាំ​ការិយាល័យ​កណ្ដាល​នៅ​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា មាន​តែ​ការ​ផ្តល់​ការ​អប់រំប្រកប​ដោយ​គុណភាព​ដល់​កុមារ​ទេ ដែល​ធ្វើឲ្យ​កុមារ​អាច​ក្លាយ​ជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​របស់​ពួកគេ​បាន។ កញ្ញា​បន្ត​ថា៖

«ប្រសិន​បើ​យើង​ចង់​បង្កើត​ជំនាន់​មួយ​ដែល​ពោ​ពេញ​ទៅ​ដោយ​អ្នក​សិក្សា​ពេញ​មួយ​ជីវិត ពោលគឺ​កុមារ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅក្នុង​សង្គម​ និង​ចូលរួម​នៅក្នុង​សហគមន៍ ហើយ​នឹង​មាន​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​នៅក្នុង​ជីវិត​នោះ​ អញ្ចឹង​ការ​អប់រំ​គឺ​ជា​កន្លែង​មួយ​ដែល​ចាំបាច់ និង​សំខាន់​សម្រាប់​ពួក​យើង​ដែល​ត្រូវ​ចាប់​ផ្តើម»។

យោង​តាម​ក្រសួង​អប់រំ​ យុវជន​ និងកីឡា កុមារ​ចំនួន​ជាង​២លាន​នាក់​កំពុង​សិក្សា​នៅក្នុង​សាលា​បឋម​សិក្សា​ចំនួន​ជាង​៦​ពាន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ អត្រា​នៃ​ការ​បោះបង់​ចោល​ការសិក្សា​របស់​កុមារ​ក្នុង​ថ្នាក់​បឋម​សិក្សា​មាន​ជាង​១០%។ មូលហេតុមួយ​ចំនួននៃ​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​កុមារ​រួមមាន​ កង្វះ​មធ្យោបាយ និងសម្ភារៈ​សិក្សា ដោយសារ​តែ​ភាព​ក្រីក្រ និង​កង្វះ​ទម្លាប់​នៃ​ការ​អាន​របស់​កុមារ​ជាដើម។

ដូច្នេះ កញ្ញាសារ៉ា បាន​បន្ថែម​ថា សៀវភៅ​សម្រាប់​កុមារ​គឺ​ជា​ធនធាន​ដ៏​មាន​តម្លៃ​សំខាន់​បំផុត​សម្រាប់​គោលដៅ​នៃ​ការ​ជួយ​បំផុស​ទំលាប់​នៃ​ការ​អាន​របស់​កុមារ។

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​​កំពុង​តែ​ពិនិត្យ​មើល​សំណុំរឿង​​របស់​កម្ពុជាi
X
30 មករា 2015
សំណុំរឿង​ដែល​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មេធាវី​នៃ​អង្គការ​Global​Diligence​បាន​ដាក់​ប្តឹង​ត្រូវ​បាន​តុលាការ​ទទួល​យក​ហើយ ​ហើយ​កំពុង​តែ​ពិនិត្យ​មើល​ថា​ នឹង​ត្រូវ​ធ្វើ​ការ​អង្កេត​ជា​បឋម​ឬ​យ៉ាង​ណា។ នៅ​ក្នុង​អំឡុង​ពេល​នេះ​លោក​Richard​Rogers​មេធាវី​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ដើម្បី​ស្វែងរក​ការគាំទ្រ​ឱ្យ​តុលាការ​ចាត់​ការ​សំណុំរឿង​នេះ។ លោក​ម៉ែន​គឹមសេង​នៃ​វីអូអេ​បាន​ជួបសម្ភាស​លោក​Richard​Rogers​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ពាក់​កណ្តាល​ខែ​មករា៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
កសិករខ្មែរ​ចិញ្ចឹមកង្កែប​ក្នុងស្រែ​សម្លាប់​សត្វល្អិត​ដែល​បំផ្លាញ​ស្រូវi
X
28 មករា 2015
កសិករ​ខ្មែរ​ចិញ្ចឹម​កង្កែប​ធ្វើម្ហូប ​ហើយ​វាក៏​ជាមធ្យោបាយ​តាម​ធម្មជាតិ​ក្នុងការ​កម្ចាត់់​សត្វល្អិត​ចង្រៃ​ដែល​បំផ្លាញ​ស្រូវ​ផង​ដែរ។ ​ថ្វីបើ​កង្កែប​ជួយ​ដល់​បរិស្ថាន​ក្តី ​ការ​ចាប់​កង្កែប​ធ្វើម្ហូប​ជា​ឧបសគ្គ​ដែល​រារាំង​កសិករ​ក្នុង​ការចិញ្ចឹម​កង្កែប ​ដើម្បី​សម្លាប់​សត្វ​ល្អិត​ជំនួស​ការ​ប្រើ​ថ្នាំ​គីមី។ ​ទីភ្នាក់ងារ​ព័ត៌មាន ​AP ​រាយ​ការណ៍​ពី​ខេត្ត​តាកែវ។ ​លោក​ពិន ស៊ីសុវណ្ណ ជូន សេចក្តី​ប្រែសម្រួល៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
You've Got to Be Kidding Me និយាយ​លេងi
X
01 ធ្នូ 2014
យើង​និយាយ​ឃ្លា​ថា you've got to be kidding me គឺ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ឬ ពេល​យើង​ឮ​អ្វី​មួយ​ហើយ យើង​នឹក​ស្មាន​មិន​ដល់ ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ថា វា​មិន​អាច​ជា​ការពិត​បាន គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​លើ​គេហទំព័រ YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
មាត្រា​ស្តី​អំពី​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​បាន​ចងចាំ​អស់​រយៈពេល​៥០​ឆ្នាំ​ក្រោយ​មកi
X
26 មករា 2015
កាល​ពី​ខែ​មិនា ឆ្នាំ១៩៦៥ មនុស្ស​៦០០នាក់ ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក Martin Luther King Jrមេដឹកនាំ​សិទ្ធិ​ពលរដ្ឋ បាន​ដើរ​ពី​ក្រុង Selma ទៅ​កាន់​ក្រុង Montgomery រដ្ឋ Alabama ក្នុង​ក្បួន​ដង្ហែរ​ដោយ​អហិង្សា​មួយ ដើម្បី​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ លោក​ស្រី Ava DuVernay បាន​បក​ស្រាយ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដ៏​មាន​ន័យ​របស់​លោកស្រី ដែល​មាន​ចំណងជើង​ថា «Selma» ។ អ្នកស្រី Penelope Poulou នៃ​វីអូអេ ជូន​សេចក្តី​រាយការណ៍ ហើយ​នាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖