ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​នឹង​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​បាគីស្ថាន


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង​ទី២) និង​ប្រតិភូ​របស់​លោក រួម​មាន​លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​អេត្យូពី (Ethiopia) នៅ​វិមាន​ជាតិ​ក្នុង​ក្រុង​ Addis Ababa ប្រទេស​អេត្យូពី។
ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង​ទី២) និង​ប្រតិភូ​របស់​លោក រួម​មាន​លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​អេត្យូពី (Ethiopia) នៅ​វិមាន​ជាតិ​ក្នុង​ក្រុង​ Addis Ababa ប្រទេស​អេត្យូពី។

លោកស្រី​ Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​អ៊ីស្លាម៉ាបាដ (Islamabad) ដើម្បី​បំពេញ​ទស្សនៈកិច្ច​មួយ​មិន​បាន​ត្រូវ​គ្រោង​ទុក​ជា​មុន​ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ​និង​ក្រុម​យោធា​បាគីស្ថាន។​

ក្រុម​មន្ត្រី​បាគីស្ថាន​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ លោកស្រី​ Rice ​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ Nawaz Sharif ​នៅ​ថ្ងៃ អាទិត្យ​នេះ។

គេ​រំពឹង​ថា​កិច្ច​ចរចា​របស់​លោកស្រី​ Rice ជាមួយ​លោក Sharif និង​ក្រុម​មន្ត្រី បាគីស្ថាន​ឯ​ទៀតៗ​នឹង​មាន​ទាក់ទិន​ជាមួយ​កំណើន​ភាព​តានតឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ និង​រដ្ឋាភិបាលក្រុង​ញូវដែលលី (New Delhi) នៅ​ក្រោយ​មាន​ឧបទ្ទវហេតុ​ហិង្សានៅ​ក្នុង​តំបន់​ Kashmir ដែល​ប្រទេស​ទាំង​ពីរ​បាន​ដណ្តើម​គ្នា​ថា​ជា​របស់​ផង​ខ្លួន។ ​លោក​ស្រី​ក៏​ទំនង​ជា​នឹង​ពិភាក្សាដែរ​អំពី​មុខ​នាទី​របស់​ប្រទេស​បាគីស្ថាន​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់។​

លោក Ayaz Gul នៃ​ VOA រាយ​ការណ៍​ថា​ក្រុម​មន្ត្រី​បាគីស្ថាន​បាន​និយាយ​ថា​ ពួកគេ​នឹង​គូស​បញ្ជាក់​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ស្រី​ Rice ថា ​ជំនួប​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ និង​ពួក​តាលីបង់​ត្រូវ​តែ​ធ្វើ​ជា​ថ្មី​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស។

គេ​ក៏​មាន​ជំនឿ​ដែរ​ថា​ កិច្ចចរចា​របស់​លោកស្រី​ Rice នឹង​មាន​ទាក់ទិន​នឹង​របៀបវារៈ​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Sharif ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ៕

XS
SM
MD
LG