ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​មិន​​ដាក់​កំហិត​ព្រំដែន​ដល់​ចិន​​ក្នុង​ជម្លោះ​ដែន​កោះ​ជាមួយ​ជប៉ុន​ទេ


លោក Barack Obama និង​អធិរាជ​ស្រី​ជប៉ុន Michiko ចូលរួម​ពិធី​ស្វាគមន៍​មួយ​នៅ​ព្រះរាជវាំង​ Imperial Palace នៅ​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤។
លោក Barack Obama និង​អធិរាជ​ស្រី​ជប៉ុន Michiko ចូលរួម​ពិធី​ស្វាគមន៍​មួយ​នៅ​ព្រះរាជវាំង​ Imperial Palace នៅ​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama បាន​ធ្វើ​ការ​ធានា​ដល់​ប្រទេស​ជប៉ុន​ឡើង​វិញ​ថា​ សន្ធិសញ្ញា​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​គ្រប​ដណ្តប់​លើប្រជុំ​កោះ​ដែល​ជា​ស្នូល​នៃ​ជម្លោះ​ដែន​ទឹក​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ​និយាយ​ថា​ លោក​មិនដាក់​កំហិត​ព្រំដែន​ណាមួយ​ដែល​នាំ​ឲ្យ​កងទ័ព​សហរដ្ឋ​អាមេរិកត្រូវ​ធ្វើ​ការ​វាយ​ប្រហារ​លើ​កងទ័ពចិន​ទេ។

ប្រធានាធិបតី​ Barack Obama អញ្ជើញ​មក​ដល់កន្លែង​ឈប់​ទី​១​នៃ​ទស្សនកិច្ច​នៅ​អាស៊ី​ ខណៈ​ដែល​ប្រទេស​ជប៉ុន​ត្រូវ​ការ​ការ​ធានា​ក្នុង​ពេល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំងជាមួយ​ចិន។

របៀបវារៈ​ទី​១​នោះ​គឺ ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ស្និទ្ធស្នាលជាមួយ​លោកនាយរដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ភោជនីយដ្ឋាន​ Sushi ដ៏​ល្បី​បំផុត​មួយ​របស់​ក្រុង​តូក្យូ។

បញ្ហា​សន្តិសុខ​ដ៏​ចម្បង​មួយ​គឺ ការ​ទាមទារ​របស់​ចិន​ចំពោះ​ប្រជុំ​កោះ​គ្រប់គ្រង​ដោយ​ជប៉ុន។ លោក អូបាម៉ា បានធានា​ថា​សហរដ្ឋ​អាមេរិក​នឹងជួយជប៉ុនក្នុង​ក្របខណ្ឌ​នៃ​ សន្ធិសញ្ញា​សន្តិសុខ​រួម​ជប៉ុន​អាមេរិក ប៉ុន្តែមិន​បានសន្យា​ថា​នឹង​វាយប្រហារ​ករណីចិន​ប្រើ​កម្លាំង​កាន់​ កាប់​កោះ​នោះ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកអូបាម៉ា​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​មួយ​ថា៖ «សន្ធិសញ្ញា​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​នេះ​មានឡើង​តាំង​ពី​មុន​ខ្ញុំ​កើត​ម្ល៉េះ ដូច្នេះ​ឥឡូវ​នេះ​មិន​មែន​ខ្ញុំ​ជា​អ្នកកំពុង​ដាក់​កំហិតព្រំដែន​ទេ។ ​រដ្ឋបាល​អាមេរិកាំងជា​ច្រើន​កន្លងមក​បាន​កំណត់​ការ​បកស្រាយ​ចំពោះ​បទ​បញ្ញត្តិ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធភាព​នេះ​ ថា​ដែនដី​ទាំង​អស់​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ជប៉ុន​ត្រូវ​គ្រប​ដណ្តប់​ដោយ​សន្ធិសញ្ញា​នេះ។ មិន​មាន​ផ្លាស់​ប្តូរ​ជំហរ​អ្វី​ទេ។ មិន​មាន​ដាក់​កំហិត​អ្វី​ទេ។ យើង​គ្រាន់​តែ​អនុវត្ត​សន្ធិសញ្ញា​ប៉ុណ្ណោះ។»​

លោក​ប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​រួម​មាន​ការ​ចូល​គាល់​អធិរាជ​ជប៉ុន​ជា​ច្រើន​ដង​ផង។ ទាំង​អស់​នេះ​គឺ​ដើម្បី​បង្ហាញ​ថា​សម្ព័ន្ធភាព​អាមេរិក-ជប៉ុន នៅ​រឹងមាំ​ក្នុង​ពេល​មាន​ការ​ប្រឈម​កាន់​តែ​ច្រើន៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត
XS
SM
MD
LG