ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ចាប់​ផ្តើម​ទស្សនកិច្ច​អាស៊ី​នៅ​ជប៉ុន


លោក បារ៉ាក់ អូបាម៉ា ត្រូវ​បាន​ស្វាគមន៍​នៅ​ភោជនីយដ្ឋាន Sukiyabashi Jiro ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្នុង​ទី​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤។
លោក បារ៉ាក់ អូបាម៉ា ត្រូវ​បាន​ស្វាគមន៍​នៅ​ភោជនីយដ្ឋាន Sukiyabashi Jiro ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្នុង​ទី​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​អញ្ចើញ​ទៅ​ដល់​ប្រទេស​ជប៉ុន ហើយ​សម្រាប់​ការ​ចាប់​ផ្តើម​ទស្សនកិច្ច​របស់​លោក​បួន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដែល​ជា​តំបន់​លោក​អូប៉ាម៉ា​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​សម្ព័ន្ធមិត្ត​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​តំបន់​ប៉ាស៊ីហ្វ៊ិក​នោះ។

ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ចំពោះ​ការ​ទាមទារ​ដែន​អធិបតេយ្យ​របស់​ចិន និង​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​គឺ​ជា​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចម្បង​សម្រាប់​ទស្សនកិច្ច​លោក​អូបាម៉ា ក្នុង​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ហ្វ៊ីលីពីន។
ប្រធានាធិបតី​អាមេរិក​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ី
សូម​រង់ចាំ

No media source currently available

0:00 0:02:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទស្សនកិច្ច​ចំនួន​៨​ថ្ងៃ​ចាប់​ផ្តើម​ពី​ប្រទេស​ជប៉ុន​នេះ លោក អូបាម៉ា គ្រោង​នឹង​ជួប​ជាមួយ​លោក​ ស្សីនហ្សូ អាបេ (Shinzo Abe)។ ប្រទេស​ជប៉ុន​កំពុង​មាន​កំណើន​នៃ​ជម្លោះ​ជាមួយ​ចិន​រឿង​ដែន​កោះ​ភាគ​ខាង​កើត​ប្រទេស​ចិន។

ហើយ​ថ្ងៃ​បន្តបន្ទាប់​ទៀត លោក​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ ម៉ាឡេស៊ី និង​ហ្វ៊ីលីពីន​ផង​ដែរ៕
XS
SM
MD
LG